Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មុននេះបន្តិច នាព្រឹកថ្ងៃ០៧ កើត ខែ ជេស្ឋ ឆ្នាំ​ ច ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានសេចក្ដីអំពាវនាវ សូមប្រមុខរាជរដ្ឋាភិបាល មេត្តាស្នេីព្រះមហាក្សត្រ លេីកលែងទោសអោយលោក អ៊ុំសំអាន សកម្មជន «ព្រំដែន» និងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពឡេីងវិញ ។

អតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន ពេលបញ្ជូនមកតុលារការកំពូលកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៧

សេចក្ដីអំពាវនាវ ដែលលោកប្រកាសលើគណនីហ្វេសប៊ុក មានដូចខាងក្រោម៖

ខ្ញុំបាទសូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយយោងលេីភាពមនុស្សធម៌នឹងមេត្តាធម៌ សូមប្រមុខរាជរដ្ឋាភិបាលមេត្តាស្នេីព្រះមហាក្សត្រជាទីគោរពសក្ការៈ ដេីម្បីធ្វេីការលេីកលែងទោសអោយលោក អ៊ុំសំអាន សកម្មជន «ព្រំដែន» នឹងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំងនៅមន្ទី «ម១» ឲ្យមានសេរីភាពឡេីងវិញ ព្រោះលោកបានតវ៉ាបញ្ហាព្រំដែន បញ្ហាទឹកដីដោយបុព្វហេតុមនសិកានឹងឆន្ទៈ ស្នេហាជាតិតែប៉ុណ្ណោះ ។

ដោយក្ដីគោរពរាប់អាន ពីខ្ញុំ

ថ្ងៃ៧ កេីត ខែ ជេស្ឋ ឆ្នាំច 
ភ្នំពេញ / ២១ / ០៥ / ២០១៨
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor