Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ បុរសជាជនរងគ្រោះ២នាក់ ក្នុងចំណោម​បក្ខពួក៦នាក់ ត្រូវបានបុគ្គលិ​កជា​សន្តិសុខខារ៉ាអូខេ យីហោ “ផ្កាយមាស” កាប់ដាច់ដៃឆ្វេងឲ្យ​រងរបួសធ្ងន់។

ហេតុការណ៍ដ៏គួរឲ្យ​ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥​៖៤០នាទីល្ងាច នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅហាងខារ៉ាអូខេយីហោ “ផ្កាយមាស” ដែលស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្តួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះទាំងពីរ ទី១ ឈ្មោះ កែវ រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិអង្គការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងរបួសដាច់ដៃខាងឆ្វេង។ ជនរងគ្រោះទី២ ឈ្មោះ លៃ សៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិឃុំខាងលើ។

តាមការឲ្យ​ដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឲ្យ​ដឹងថា មុនកើតហេតុបុរស ដែលជាជនដៃដល់ខាងលើ បានជិះម៉ូតូចេញពីផ្សារង្វង់មូលស្រអែមឆ្ពោះទៅហាងខារ៉ាអូខេខាងលើពេលនោះក្រុមជនរងគ្រោះ ក៏បានស្រែកថា ឲ្យ​ជនដៃដល់ឈប់ៗ ប៉ុន្តែពេលនោះជនដៃដល់មិនបានឈប់នោះទេ ក្រោយមកជនរងគ្រោះ ដែលមានគ្នា៦នាក់ ក៏ជិះម៉ូតូចំនួន៣គ្រឿងតាមទៅរករឿងជនដៃដល់នៅក្នុងហាងខារ៉ាអូខេខាងលើ ក៏បានកើតអំពើហិង្សានេះ កើតឡើងតែម្តង ដោយជនសង្ស័យបានយកកាំបិតកាប់ទៅលើជនរងគ្រោះតែម្តង ក្រោយកើតហេតុភ្លាមសមត្ថកិច្ចកងរាជអាវុធស្រុកជាំក្សាន្ត ក៏បានចុះដល់កន្លែងកើតហេតុ ហើយធ្វើកាឃាត់ខ្លួនជនដៃដល់ភ្លាមៗផងដែរ។ ចំណែក​ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអគ្គបញ្ជាការស្រអែម តែដោយស្ថានភាពរបួសធ្ងន់ធ្ងពេកបច្ចុប្បន្នត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប។ ជនដៃដល់ ឈ្មោះ ធៀប រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខខារ៉ាអូខេខាងលើ ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកធ្វើការ ឃាត់ខ្លួននឹងសួនាំដើម្បីចង់ក្រងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា តាមការឲ្យដឹងពីសមត្ថកិច្ចជនរងគ្រោះខាងលើ គឺទើបរួចពីពន្ធនាគារដោយសារប្រើអំពើហិង្សាដែលមានស្ថានទម្ងន់​ទោសម្តងរួចមកហើយដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor