
រតនគិរីៈ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ សព្វថ្ងៃនេះមានសកម្មភាពជំនួញឈើប្រណិតខុសច្បាប់យ៉ាងកគ្រឹកកគ្រេង តាមរថយន្តស៊េរីទំនើបៗដូចជា រថយន្តបាឡែន នឹងរថយន្តវីហ្គោរ ពណ៌ខ្មៅ ហើយប្រភេទឈើទាំងនោះដឹកចេញពីស្រុកចំនួនបួន គឺស្រុកតាវែង ស្រុកវើនសៃ ស្រុកលំផាត់ នឹងស្រុកកូនមុំ តាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក្នុងករណីឈើប្រណិតនេះ គឺមានការបើកភ្លើងខៀវ ពីសមត្ថកិច្ចដែលជាប់ពាក់ព័ន្ទនឹងបង្រ្កាបបទល្មើសព្រៃឈើ ទើបក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើបានយ៉ាងរលូន ។

ហើយនៅក្នុងនោះដែរ ក្រុមឈ្មួញបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ថៅកែវៀតណាមជាច្រើននាក់ បានចុះមកទិញឈើតាមបណ្តាស្រុក នឹងដល់កន្លែងកាប់ឈើតែម្តង។ ហើយខាងខ្មែរយើងមានរថយន្តស៊ីឈ្នួលដឹកឲ្យថៅកែវៀតណាម ចេញពីទឹកដីខ្មែរទៅដល់ប្រទេសវៀតណាមក្នុងមួយគីឡូក្រាម២៥០០រៀល បើតាមការប៉ាន់ស្មាន ឈើដែលហូរចូលទៅប្រទេសវៀតណាមរាប់ពាន់ម៉ែត្រគូប ក្នុងមួយឆ្នាំៗ ព្រៃឈើដែលជាធនធានធម្មជាតិកាន់តែវិនាស់បណ្តើរៗ ហើយមិនដឹងថា កូនចៅជំនាន់ក្រោយបានស្គាល់ធម្មជាតិ នឹងព្រៃឈើធំៗដែលឬទេ? ។

ទាក់ទិនបញ្ហាខាងលើនេះលោក អ៉ី ចំរើន ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ អ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ ដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល៕

