
សាំងអ្នកមាន សាំងអ្នកក្រកំពុងវាយលុកពេញ លើបណ្ដាញសង្គមហ្វេសប៊ុក ដោយគ្រប់គ្នាអាចនឹងយល់តែម្ដង មានន័យថា សាំងអ្នកមាន គឺសាំស៊ុបពែ ឯសាំងអ្នកក្រ គឺសាំងធម្មតា ។

ជាកស្ដែងគឺបុរសម្នាក់បានទៅចាក់សាំងរថយន្តរបស់ខ្លួន នៅឯស្ថានីយ៍មួយ គឺគាត់គ្រាន់តែប្រាប់បុគ្គលិកថាចាក់សាំងអ្នកក្រ ខាងបុគ្គលិកគឺយល់តែម្ដង គឺមានន័យថាគាត់ចាក់សាំងធម្មតា។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ការប្រតិកម្មបែបនេះបន្ទាប់ពីប្រសាសន៍របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ « ការកំណត់តម្លៃសាំងធម្មតានៅលើទីផ្សារ គឺជាយុទ្ធសាស្ត្រសម្រាប់ជួយអ្នកក្រ ព្រោះអ្នកក្រភាគច្រើនប្រើប្រេងសាំងធម្មតា ចំណែកអ្នកមានឡានទំនើបៗ គេចាក់សាំងល្អ ដើម្បីឲ្យម៉ាស៊ីនឡានដំណើរការល្អ ដូចនេះ យើងមិនព្រួយពីការឡើងថ្លៃលើប្រភេទសាំងស៊ុបពែរទេ » ។
