Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀង លោក ម៉ៃ សុគន្ធ កំពុងតែមានអាជីបមួយទៀតផ្ទាល់ខ្លួន គឺចាំមើល និងធ្វើការរិះគន់ទៅលើអ្វីដែលលោកមិនពេញចិត្ត ប៉ុន្តែហាក់ដូចជាភាគតិចនេះ ដែលមហាជនក្នុងបណ្តាញសង្គមហ្វេសបុកគ្រាំទ្រ ហើយមួយចំនួនធំទៀត គឺមិនគាំទ្រឡើយ ថែមទាំងដាក់ឈ្មោះឲ្យលោក   ម៉ៃ សុគន្ធ ថាជាតារាកំពូលទើសទៀតផង។

ជាក់ស្តែង ពិតជាមិនចេះអស់មែន កាលពីប៉ុន្មានម៉ោងមុននេះ លោក   ម៉ៃ សុគន្ធ បានបង្ហោះរូបភាពរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ខេមរៈ សិរីមន្ត​ ដោយម្តងនេះគឺទើសរឿង លោក ខេមរៈ សិរីមន្ត​ ពាក់ស្បែកជើងមានកែង។ ដោយក្នុងនោះ លោក ម៉ៃ សុគន្ធ  បានបង្ហោះសាររៀបរាប់ថា:

 «អេអាវ៉ា អា​ចាណយ មានពីរបីរយពាក់ស្បែកជើងកែងចោតស្បែកជើងដែលអូនប្រាថ្នាចាស្ទីន​កូពី!! ចង់ខ្ពស់យកអាស្បែកជើងពណ៌ស របស់ Sinon lorescaមកពាក់មកដឹង តែខ្ពស់កប់ហ្មង !!! បង្ហាញកំពស់ពិតមក ស្មានថាដើមត្នោត តាមពិតលេងកែងសោះ សមអើយសម ស្បែកខ្ញុំនេះស្អាតមែន»។

ទោះបីជាយ៉ាងណា មហាជនមិនត្រឹមតែមិនគាំទ្រទេ ថែមទាំងគិតថា លោក ខេមរៈ សិរីមន្ត ប្រហែលជាមិនប្រតិកម្មតបជាមួយ​ លោក ម៉ៃ សុគន្ធ ឡើយ ព្រោះតែកន្លងមកទោះ តារាម្នាក់នេះ រិះគន់លោកយ៉ាងណា ក៏លោកមិនដែលប្រតិកម្មតបដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor