Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុក លោក ផែង វណ្ណៈបានបង្ហើបឲ្យដឹងថា ៖ ប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់នៅអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឧកញ៉ា​ ហូ​ ចំរើន​ ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនមកសាកសួរជុំវិញករណីផ្ទុះអាវុធកាលពីចុងខែមេសា​ កន្លងមក​ នៅសង្កាត់​ ព្រៃស​ ខណ្ឌ​ដង្កោរ​ ។

បន្ទាប់ពីសាកសួររួច​សមត្ថកិច្ច​នឹងរៀបចំសំណុំរឿងបញ្ជូន​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឧកញ៉ា​ ហូ​ ចំរើន​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បី​ចាត់ការបន្តតាមផ្លូវច្បាប់​ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៣៖៣៥នាទីរសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ​បានកើតឡើងនៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីមានករណីផ្ទុះអាវុធប្រហែល៦-៧គ្រាប់ នៅក្នុងផ្ទះ ឧកញ៉ា​ ហូ​ ចំរើន​ ។

របាយការណ៍សមត្ថកិច្ចសន្និដ្ឋានថា​ ឧកញ៉ា​ ហូ​ ចំរើន​ ជាអ្នក​បាញ់​ ហើយនៅក្នុងហេតុការណ៍នោះមានមនុស្ស៣នាក់ជាជនរងគ្រោះ​ ១-ឈ្មោះ យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ, ទី២-ឈ្មោះ ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ និងទី៣-ឈ្មោះ គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ (ភរិយា)។ ជនរងគ្រោះទាំង៣ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោកឧកញ៉ា ហូ ចំរើន និងលោកស្រី គា សុខគាង ទើបតែត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាឧកញ៉ាទាំងរូបលោក និងភរិយាតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor