Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុក រួចរថយន្តបើកគេចខ្លួនបាត់ស្រមោល។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពី​វេលាម៉ោង១០នឹង១២នាទីព្រឹកថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ76A ត្រង់ចំណុ​ចភ្នំបាយឆៅ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនរងគ្រោះបានបាត់បង់ជីវិតនៅកន្លែងកើតហេតុ សមត្ថកិច្ចពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

បើតាមសមត្ថកិច្ចកំពុងធ្វើកោសលវិច័យលើសព​ និងពិនិត្យនៅកន្លែងកើតហេតុ​ ជំហានដំបូង សង្ស័យថា អាចមកពីរថយន្តបុក ហើយ​រថយន្តបើកគេចខ្លួនបាត់ ព្រោះកន្លែងកើតហេតុជាកន្លែងស្ងាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor