Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ យុវតីម្នាក់ បាន​សម្រេចចិត្តចង.កបញ្ចប់ជីវិត​ខ្លួនឯង ដោយសារតូចចិត្តនិងជីវភាពក្រីក្រលំបាក ម៉្យាង​ម្តាយមានជំងឺសរសៃប្រសាទធ្វើទុករាល់ថ្ងៃ ហើយស្តីបន្ទោសដល់រូបនាងគ្រប់ពេល។

អធិការនគរបាល ស្រុករវៀងលោក សាយ ដេត បានប្រាប់ Cam Post ឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៦៖៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ យុវតីរងគ្រោះឈ្មោះ ទិត្យ សំណាង អាយុ១៨ឆ្នាំ រស់នៅភូមិស្រែ ឃុំរៀបរយ ស្រុករវៀងខេត្តព្រះវិហារ បានចង.កធ្វើសម្លាប់​ខ្លួនឯង ដោយយក​កន្សែងចងភ្ជាប់ជាមួយឃ្នាបផ្ទះ បណ្តាលឲ្យ​ដាច់ខ្យល់ស្លាប់។

បច្ចុប្បន្នសាកសពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកោសលវិច័យឃើញថា ពិតជាបានធ្វើ អត្តឃាត ដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏ប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor