Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ គួរឲ្យអាសូរណាស់ កុមារាម្នាក់ត្រូវខ្សែឆ្នាំងសាកទូរស័ព្ទឆក់យកជីវិត កាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

កុមារារងគ្រោះឈ្មោះ ង៉ូ ភា អាយុ៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានបានបញ្ជាក់ថា កាលពីវេលាថ្ងៃកើតហេតុ ម្តាយកុមាររងគ្រោះ បានយកទូរស័ព្ទដៃទៅបញ្ចូលភ្លើង ដោយមិនដឹងថាខ្សែឌុយបញ្ចូលភ្លើង(ឆ្នាំងសាកថ្មទូរស័ព្ទ)នោះដាច់រលាត់ចេញខ្សែស្ពាន់នោះទេ។ ស្របពេលនោះ កុមាររងគ្រោះខាងលើ ក៏ដើទៅយកទូរស័ព្ទមកលេង ដោយមិនបានដកខ្សែឆ្នាំងសាកចេញនោះទេ ចៃដន្យអាក្រក់ កន្លែងខ្សែឆ្នាំងសាកដែលដាច់រលាត់នោះក៏ប៉ះចំដើមទ្រូង បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ នគរបាលបាលមូលដ្ឋានបានចុះទៅពិនិត្យសាកសព ហើយបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor