header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តូបចំនួន៦ ក្នុងផ្សារកណ្ដាល បានរងការឆាបឆេះ ផ្អើលទាំងកណ្ដាលរាត្រី សង្ស័យបង្កមកពីការឆ្លងចរន្តអគ្គិសនី ផ្ដើមចេញពីតូបវេរលុយយីហោ វេហាស៍។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្សារកណ្ដាល តាមបណ្តោយផ្លូវលេខ១៣ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែង និងឮសំឡេងផ្ទុះខ្សែភ្លើងចេញពីក្នុងតូបវេរលុយមួយកន្លែងយីហោ វេហាស៍ ហើយបង្កឲ្យមានអគ្គិភ័យឆាបឆេះតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ ហើយគាស់តូប ដើម្បីហៅរថយន្តសង្គ្រោះ និងពន្លត់អគ្គិភ័យមកដល់មួយគ្រឿង ធ្វើការបាញ់ទប់ស្កាត់ទាន់ពេលវេលា។

បើតាមសមត្ថកិច្ច ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះអគ្គិភ័យលើកនេះ រថយន្តសង្គ្រោះ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់៧គ្រឿង ទើបអាចពន្លត់បាន១០០% នៅវេលាម៉ោង១៖៤០នាទី។ យ៉ាងណាគ្រោះអគ្គិភ័យនេះ បានឆេះបំផ្លាញអស់ចំនួន៦តូប ដែលមាន៣តូប លក់ទូរស័ព្ទ វេរលុយ និងលក់គ្រឿងអគ្គិសនី ព្រមទាំងតូបជាងមាសអស់តូបបន្ថែមទៀត៕

រូបភាព

រូបភាព

រូបភាព

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post