Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ រថយន្តតាក់ស៊ីដឹកអ្នកដំណើរមួយគ្រឿង ម៉ាកស៊ីណា បែកកង់រេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់​ ផ្តាច់ជីវិតមនុស្ស៣នាក់ ព្រមទាំង​របួសជា​​ច្រើន​នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៖១៥នាទីរសៀល​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍ បាននិយាយប្រាប់ថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើ បើកបរក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង(ព្រះវិហាមកស្ទឹងត្រែង) លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់ បណ្តាលឲ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ខ្លួនឯងតែម្តង។

សមត្ថកិច្ច បានប្រាប់ឲ្យ​ដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចររាចណ៍ខាលើនេះ ម៉ាក ស៊ីណាពណ៌ស ពាក់ស្លាកលេខកំពង់ធំ 2B-7678។ ចំណែកអ្នកជិះនៅក្នុងរថយន្តនោះមានចំនួន១២នាក់​ បាត់បង់ជីវិត៣នាក់ ទី១-ឈ្មោះ ផន គុំភុម ភេទប្រុស អាយុ៥៣ឆ្នាំ ទី២-ឈ្មោះ រឿ វីត  ភេទប្រុស អាយុ៣៨ឆ្នាំ និងអ្នករងគ្រោះទាំ៨នាក់ទៀត នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយ។

បច្ចុប្បន្ន ជនរងគ្រោះកំពុងស្ថិតក្រោមការព្យាបាលរបស់គ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែកខេត្ត រីឯសាកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបាន​ទាក់ទងទៅសាច់ញាតិឲ្យ​មកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកតៃកុងរថយន្ត បានរត់គេចខ្លួនបាត់ស្រមោល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor