Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុគ្គលិ​កទីផ្សាររបស់ក្រុមហ៊ុនទូរស័ព្ទ “អាយខល” ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូមមកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តមានទឹកប្រាក់ជិត១ម៉ឺនដុល្លារ។

ជនសង្ស័យឈ្មោះ ពេជ្រ ដារ៉ា អាយុ២២ឆ្នាំ រស់នៅក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។ កញ្ញា វ៉ា សក្ដា ព្រះរាជអាជ្ញារងអមសាលាដំបូងកំពុ​ងធ្វើការសាកសួរជនសង្ស័យ។

តាមពាក្យបណ្ដឹងរបស់ឈ្មោះ ប៉េង សាម៉ារ៉ា អ្នកគ្រប់គ្រងក្រុមហ៊ុនលក់ទូរស័ព្ទដៃ “អាយខល”បានឲ្យ​ដឹងថា ឈ្មោះ ពេជ្រ ដារ៉ា បានចូលមកធ្វើការនៅក្នុងក្រុមហ៊ុនផ្នែកទីផ្សារលក់ទូរស័ព្ទ ដោយបានយកទូរស័ព្ទទៅលក់ឲ្យ​អតិថិជននៅតាមបណ្ដាខេត្តហើយប្រមូលប្រាក់មកបង់នៅក្រមហ៊ុនវិញមិន ដែលបាត់ប្រាក់មួយរៀលឡើយ។ លុះចាប់ពីថ្ងៃទី១៧ មករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១០ មេសា ឆ្នាំ២០១៨ ឈ្មោះ ពេជ្រ ដារ៉ា បានមកយកទូរស័ព្ទពីក្រុមហ៊ុនចំនួន១៩លើក សរុបជាទឹកបនរាក់ចំនួន៨៤៤៤ដុល្លារ មិនយកមកបង់ឲ្យ​ក្រុមហ៊ុនសោះ ពេលក្រុមហ៊ុនសាកសួរឈ្មោះ ពេជ្រ ដារ៉ា តែងតែប្រាប់ថា អតិថិជនមិនទាន់បង់លុយឲ្យ​។ ដោយមានការសង្ស័យក្រុមហ៊ុន ក៏បានចាត់តំណាងអោយចុះទៅតាមខេត្តសាកសួរអតិថិជន ស្រាប់តែអតិថិជនប្រាប់ថា បានបង់លុយទូរស័ព្ទគ្រប់ចំនួនហើយ ថែមទាំងបង្ហាញឯកសារទូទាត់ហើយថែមទៀត។

បន្ទាប់មកក្រុមហ៊ុនក៏បានហៅឈ្មោះ ពេជ្រ ដារ៉ា មកសាកសួរទើបជននេះឆ្លើយថា ប្រាក់ថ្លៃទូរស័ព្ទនោះខ្លួនបានប្រមូលពីអតិថិជនអស់ហើយ តែខ្លួនគេបានយកទៅលេងល្បែងនៅកាស៊ីណូព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ចាញ់អស់ហើយ ឥឡូវអត់មានប្រាក់សងវិញទេ ចង់យកទៅណាយកទៅ។

ដោយសារតែឈ្មោះ ពេជ្រ ដារ៉ា មិនមានប្រាក់សងមកក្រុមហ៊ុនវិញ ក្រុមហ៊ុនទូរស័ព្ទអាយខលបានប្រគល់ជនសង្ស័យឲ្យ​ប៉ូលិសចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor