header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ខណៈកំពុងអង្គុយផឹកស៊ីជាមួយមិត្តភ័ក្តិ៤នាក់ទៀតសុខៗ ស្រាប់តែលេចមុខបុរសជាអង្គរក្ស BHQ ដើរចូលទៅវាយបួនប្រាំដៃកណ្ដាលមុខ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខយាមកោះពេជ្រ ចុះអន្តរាគមន៍ឃាត់ និងនាំខ្លួនជនបង្កទៅប៉ុស្ដិ៍ប៉ូលិសភ្លាមៗ។

ករណីហិង្សាពីសំណាក់កម្លាំងកងអង្គរក្សនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០៖៥០នាទីយប់ ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចហាងលក់អាហារមួយកន្លែង ស្ថិតក្នុងតំបន់កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសជាជនរងគ្រោះ ដែលរងការវាយនោះ ត្រូវបានគេស្គាល់ឈ្មោះ អ៊ិត ស៊ាងយី អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ។ ចំណែកជនបង្កជាអង្គរក្សនោះ មានឈ្មោះ នីម សុផានិត អាយុ៣០ឆ្នាំ មុខរបរអង្គរក្ស BHQ។

បុរសរងគ្រោះ រៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបាននាំប្រពន្ធចូលញ៉ាំអីជាមួយមិត្តភ័ក្តិ៤នាក់ទៀត នៅក្នុងហាងអាហារមួយកន្លែងនៅកោះពេជ្រ ដែលខណៈពេលកំពុងនិយាយឆ្លើយឆ្លងគ្នា និងសើចសប្បាយនោះ ក៏ស្រាប់តែមានបុរសម្នាក់ ដែលគេស្គាល់ថា ជាកងអង្គរក្ស បានចូលទៅក្រៀកខ្លួនពីក្រោយ រួចស្រែកសួរថា “ហ្អែកហ្នឹងមែនឈ្មោះអាយី?”។ ពេលនោះ គាត់មិនទាន់បានឆ្លើយតបផង ក៏ត្រូវបុរសជាអង្គរក្សនោះ វាយទះមកលើផ្ទៃមុខរបស់ខ្លួនបួនទៅប្រាំដៃ ទើបមិត្តភ័ក្តអង្គុយជាមួយគ្នាស្ទុះទៅជួយឃាត់។

ជនរងគ្រោះបន្តថា ភ្លាមៗនោះ គេក៏ឃើញមានបុរស២នាក់ទៀត ដែលជាបក្ខពួករបស់អង្គរក្សនោះ បានដើរចូលមកចង្អុលមុខខ្លួន ហើយរុញប្រតាយប្រតប់ជាមួយមិត្តភ័ក្ដខ្លួនថែមទៀត ទើបបង្កជាការភ្ញាក់ផ្អើល ហើយម្ចាស់ហាងក៏រាយការណ៍ទៅកម្លាំងសន្តិសុខកោះពេជ្រ ចុះមួយជួយអន្តរាគមន៍ដោយឃាត់ និងនាំខ្លួនជនបង្កទៅធ្វើការសាកសួរនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលទន្លេបាសាក់ ដើម្បីដោះស្រាយតាមនីតិវិធី។

ទោះជាបែបណា សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អំពីរឿងរ៉ាវនៃជម្លោះហិង្សាខាងលើនេះ បាននៅឡើយទេ ហើយក៏នៅមិនទាន់បានបញ្ចប់នៅផងដែរ បើទោះជាសមត្ថកិច្ចព្យាយាមសម្របសម្រួលអស់រាប់ម៉ោងក៏ដោយរហូតមកទល់នឹងព្រឹកថ្ងៃសៅរ៍នេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post