
កោះកុងៈ នារីវ័យជាង២០ឆ្នាំម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ត្រូបានកម្លាំងការិយាល័យគ្រឿងញៀនញ ដឹកនាំបញ្ជាដោយលោក ឧត្ដមសេនីយ៍ត្រី ម៉ីន រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើស ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នារីសង្ស័យឈ្មោះ ម៉ាត់ សាក់ឌីយ៉ ហៅយ៉ា អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៤ដងទង់ ក្រុងខេមរៈភូមិន្ទខេត្តកោះកុង ព្រមទាំងដកហូតថ្នាំញៀន(ម៉ាទឹកកក) ចំនួន៤កញ្ចប់ធំ ទម្ងន់៦.២៨ក្រាម។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

