header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនប្រុសស្រី៣នាក់ ត្រូវបាន​កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅទី២ ធ្វើការឃាត់ខ្លួនកាលពីម៉ោង១១និង៣០នាទី​ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិថ្មគោល សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ១-ឈ្មោះ វឿន សាវីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅក្នុង(រោងចក្រទឹកសុទ្ធ )ស្នាក់នៅក្នុងបន្ទប់ជួលលេខ៤ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ យ៉ាន ស្រីវ៉ាន ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  ៣-ឈ្មោះ ប៊ី សុវ៉ាននិមល ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ(ខាអូខេ) ទីលំនៅ បន្ទប់ជួល ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូត ថ្នាំញៀន​ចំនួន១០កញ្ចប់តូច ទូរស័ព្ទ៥គ្រឿង ឧបករណ៍ប្រើប្រាស់សម្រាប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ២ កសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននរគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post