header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រជាពលរដ្ឋមកពីឃុំដងពែង ឃុំជីខលើ ឃុំជីខក្រោម ឃុំកណ្តោក ស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ បានដើរហែក្បួនមកពីវត្តសាមគ្គីរង្សី ឆ្ពោះមកក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ដើម្បីពន្លឿនការដោះស្រាយដល់ពួកគាត់។

អ្នកស្រី គុជ សុគុណ តំណាងប្រជាពលរដ្ឋ បានឲ្យ​ដឹងថា ប្រជាពលរដ្ឋ៣១៧គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន កោះកុងស៊ូហ្គើ មកនេះ ដើម្បីសុំឲ្យ​ក្រសួងរៀបចំដែនដី ពន្លឿនការដោះស្រាយជូនពួកគាត់ ដូចដែលបានព្រមព្រៀងគ្នារវាងប្រជាពលរដ្ឋជាមួយលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា គឺប្រគល់ដីពីរហិកតា និងថវិកា៣០០០ដុល្លារ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានដំណោះស្រាយ។

អ្នកស្រីបានបញ្ជាក់ថា ខាងអាជ្ញាធរខេត្តកោះកុង បានដោះដូរដីប្រជាពលរដ្ឋឲ្យ​ទៅកន្លែងផ្សេង ដែលឆ្ងាយពីដីចាស់ ហើយប្រជាពលរដ្ឋមិនព្រមនោះទេ គឺយកគោលការណ៍ ដែលក្រសួងរៀបចំដែនដីបានសម្រេច៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post