header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ កម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រកឃើញថ្នាំញៀនជាច្រើនកញ្ចប់ និងកាំភ្លើងខ្លីមួយដើម។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច​ក្រុមទី៣ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យទី១ ឈ្មោះ មឿន សេងអ៊ូ ហៅសារ៉ាត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ​ទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ទី២ ឈ្មោះ ឡេង តេងឡុង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ​ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ចំនួន១១ថង់ ទម្ងន់១១២.៩៤ក្រាម(ទាំងសំបក) រថយន្ត១គ្រឿង ម៉ាលឡិចស៊ីស RX300 ពណ៌ស សេរីឆ្នាំ២០០០ ពាក់ស្លាកលេខ​ ភ្នំពេញ​2S-7747 កាំភ្លើងខ្លី១ដើម ម៉ាករ៉ូឡូ៦អ៉ីង លេខ៧០៨៧៩១ គ្រាប់១២គ្រាប់ កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ និងកាបូបដាក់លុយ២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post