header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនអ្នកយកព័តិមានរបស់ស្ថានីយ៍ទូរទស្សន៍កងយុទ្ធពលខេមរភូមិន្ទ ប៉ុស្តិ៍សេខ៥ម្នាក់ មកសាលាដំបូងរាជធានីភ្នំពេញ ប្រគល់ឲ្យអយ្យការអមសាលាដំបូង។

បន្ទាប់មកលោកខាំ សុផារី ព្រះរាជអាជ្ញារងអមតុលាការ បានបង្គាប់អោយសមត្ថកិច្ចបញ្ជូនពិរុទ្ធជនទៅឃុំខ្លួននៅពន្ធនាគារព្រៃស តាមដីកាសម្រេចរបស់តុលាការ។

នគរបាលព្រហ្មទ័ណ្ឌខេត្តកំពង់ធំ បានឃាត់ខ្លួនលោក ហ៊ាង លីហាក់ អាយុ៤៣ឆ្នាំ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ខណៈពេលអ្នកយកព័ត៌មានរូបនេះ កំពង់ធ្វើដំណើរមកភ្នំពេញ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា លោក ហ៊ាង លីហាក់ អាយុ៤៣ឆ្នាំ ត្រូវចាប់ខ្លួនតាមដីកា បង្គាប់របស់លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងបទល្មើស ឆបោក ជាច្រើនករណី ប្រព្រឹត្តនៅ ខេត្តកំពង់ធំ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលសំណុំរឿងឆបោកនេះត្រូវបានតុលាការសម្រេចសេចក្ដីរួចហើយ នៅក្នុងឆ្នាំ២០១៤ បន្ទាប់មកតុលាការកំពួលបានកាត់ក្ដីរក្សាទុកបទចោទប្រកាន់នោះដដែល ហើយសាលដីកាបានចូលស្ថាពរនៅឆ្នាំ២០១៧ ទើបសមត្ថកិច្ចបានអនុវត្តតាមសេចក្ដីសម្រេចចាប់ខ្លួនពិរុទ្ធជនតាមអំណាចសាលដីកាស្ថាពរនោះ។

យោងតាមឯកសាររបស់តុលាការតាំងពីថ្នាក់ក្រោមរហូរដល់តុលាការកំពូល តុលាការបានសម្រេចផ្ដន្ទាទោសលោកហ៊ង លីហាក់ ដាក់ពន្ធនាគារមួយឆ្នាំ កករមបទចោទប្រកាន់ ឆបោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post