header ads

Sponsor

ពិសី

ភ្នំពេញៈ គ្មានអ្នកណានឹកស្មានសោះថា រឿង "បាតដៃខ្មៅ" ដែលផលិតដោយក្រុមហ៊ុន Sabay ជាលើកទី១នោះ មានការទាក់ទាញ ខណៈពេលមិនទាន់ឃើញសាច់រឿង ម្នាក់ៗ ច្បាស់ជាគិតថា មិនអាចទៅរួច។ នៅទីបំផុតរឿងនេះ បានឆក់ចិត្តមិត្តអ្នកទស្សនាឲ្យស្យង់លង់មើលទាល់តែចប់ ហើយលាន់មាត់ថា ពិតជាពិសេស សាច់រឿងប្រទាក់ក្រឡា តាំងពីដើមទីដល់ចប់។

កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនសប្បាយ បានរៀបចំពិធីសម្ពោធរឿង "បាតដៃខ្មៅ" ជារឿងបង្ហាញពីអបិយជំនឿបុរាណខ្មែរ ដែលយុវវ័យសម័យនេះ ត្រូវតបសំដៅតមមាត់កជាច្រើនពេលចេញទៅតាមខេត្តតាមស្រុកភូមិឆ្ងាយៗ។ នាល្ងាចម្សិលមិញនេះ ឃើញមានវត្តមានលោក ខៀវ កាញារីទ្ធ លោក ហ៊ុន ម៉ានី តារាសម្តែងក្នុងសាច់រឿង ព្រមទាំងថ្នាក់ដឹកនាំផលិតកម្ម និងក្រុមហ៊ុនសប្បាយ។

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុនសប្បាយ ឲ្យដឹងថា លោកអ្នកមិនទាន់បានទស្សនារឿង "បាតដៃខ្មៅ" អាចនឹងគិតថា រឿងនេះ ចូលដល់អារម្មណ៍អ្នកទស្សនាបានអត់។ ប៉ុន្តែលោកអ្នកនឹងភ្ញាក់ផ្អើលចំពោះសាច់រឿងមួយនេះ ក៏ដូចជាទេពកោសល្យតួសម្តែង ដែលគ្រាន់តែជាអ្នកចម្រៀងបែបស្នាដៃកូនខ្មែរ បែរជាមកក្លាយជាថតភាពយន្ត រួចសម្តែងបានកម្រិតមួយនឹកស្មានមិនដល់។ លោកថា ចង់ផ្តល់ឱកាសឲ្យអ្នកនិពន្ធវ័យក្មេងផលិតករវ័យក្មេង និងតារារលកក្រោយ មានឱកាសបញ្ចេញនូវអ្វីដែលខ្លួនស្រឡាញ់ ហើយខិតខំធ្វើឲ្យបាន។ យើងក៏ត្រូវការអ្នកដឹកនាំជើងចាស់ព្រឹទ្ធាចារ្យនានា ដើម្បីប្រឹក្សាជូនអ្នកក្រោយ។

"បាតដៃខ្មៅ" បោះទុនល្មមទេ តែបានដាក់ទិសដៅបង្ខំតារាថ្មីភាគច្រើន ជាអ្នកចម្រៀង អ្នកនិពន្ឋរហូតទាល់តែអាចសម្រេចបាន។ រឿង​នេះ ​បង្ហាញ​ពី​អបិយ​ជំនឿ​ប្លែក​ៗរបស់​ប្រជាជន​នៅ​តំបន់ភូមិភាគ​ឦ​សាន ​ដូច​ជា​ប្រពៃណី​រំដោះគ្រោះ​ ហៅ​វិញ្ញាណ​កាប់​ក្របីសែន​ជាដើម​។ ស្នាដៃដំបូងនេះ នឹងចាក់បញ្ចាំងគ្រប់រោងកុន ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨តទៅ។

លើសពីនេះទៅទៀត រឿង​នេះក៏បាន​បង្កប់​នូវ​ជំនឿ​នានា​ ដូច​ជា​តំណម​សម្តី ​ដែល​អ្នកដំណើរ​ទូទៅ​គួរ​ជៀសវៀង​ចំពោះ​អ្នក​ជិត​ស្លាប់ ឬ​វិញ្ញាណ​អាក្រក់​នានា ​ដែល​សុទ្ធតែ​មាន​ឥទ្ធិពល​កាច​សាហាវ​ តាម​ព្យាបាទ​ឲ្យជួប​ឧ​ប្ប​តិ្ត​ហេតុ​នានា​ ដែល​នឹក​ស្មាន​មិន​ដល់​។

បាតដៃ​ខ្មៅ​ គឺជា​ខ្សែភាពយន្ត​បែប​រន្ធត់ ​និង​មនោសញ្ចេតនា ដែល​និយាយ​អំពី​តារាចម្រៀង​ប្រុស​មួយ​ក្រុម​ ​មានឈ្មោះ​ថា បាតដៃ​ខ្មៅ​។ ដោយសារ​តែ​អបិយ​ជំនឿ និង​ការ​ប្រមាថ​ បាន​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​បណ្ដាសារ​។ តើ​ពួក​គាត់​នឹង​ស្វែងរក​វិធី​ដោះ​ស្រាយដោយរបៀបណា?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post