header ads

Sponsor

ពិសី

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្តល់អាទិភាពចំពោះភ្នាក់ងារគណបក្សនយោបាយចូលរួមសង្កេតការណ៍បោះឆ្នោតជាងអ្នកសង្កេតកា រណ៍មកពីអង្កការសង្គមស៊ីវិល។ នេះបើតាម ការអះអាងរបស់អ្នកនាំពាក្យ គ.ជ.ប។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនំាពាក្យ គ.ជ.ប បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និង បញ្ជីឈ្មោះបោះឆ្នោតនៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នាព្រឹកថ្ងៃទី២៧មិថុនា នៅទីស្តីការ គ.ជ.ប បានសម្តែងការព្រួយ បារម្មណ៍ចំពោះការកកស្ទះចំនួនអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ មកពីរអង្កការស៊ីវិល ភ្នាក់ងារគណបក្សនយោបាយនៅពេលបោះឆ្នោតនៅតាមការិយាល័យនីមួយៗ។

លោកបន្តថាការកកស្ទះនេះខណៈដែលគិតត្រឹមថ្ងៃទី២៦មិថុនា កន្លងមកនេះគ.ជ.ប បា នទទួលចំនួនអ្នកសង្កេតការណ៍មកពី៨២អង្កការ សរុបមានចំនួន៥០៦៥៨នាក់។ ហើយ បច្ចុប្បន្ន គ.ជ.ប កំពុងតែពិនិត្យ នូវអង្កការសមាគម ចំនួន១១ទៀត ដែលមានចំនួនអ្នកសង្កេតការណ៍៨៥២នាក់។ ចំពោះអ្នកសង្កេតការណ៍អន្តរជាតិវិញ គ.ជ.ប បានទទួលស្គាល់ មក ពីស្ថាប័នចំនួន៣ មានចំនួន១៧នាក់ ហើយកំពុងពិនិត្យបន្ថែមចំនួន១៤នាក់បន្ថែមទៀត។

  ជាមួយគ្នានោះដែរលោក ហង្សពុទ្ធាក៏បានឲ្យដឹងថានៅមុនថ្ងៃបោះឆ្នោត អ្នកសង្កេតការណ៍អន្តរជាតិចំនួន៣០នាក់នឹងមកដល់ដើម្បីចូលរួមសង្កេតការណ៍ បោះឆ្នោតនៅ កម្ពុ ជា មួយ ថ្ងៃផងដែរ ។

លោកបញ្ជាក់ថា៖« អីញ្ចឹងចំនូនអ្នកសង្កេតការណ៍អន្តរជាតិ មានការកើន ឡើង ហើ យចំនួនអ្នកសង្កេតការណ៍ជាតិក៏មានការកើនឡើងដែរ ។ក្នុងនាមគ.ជ.ប សុំបញ្ជាក់ថាគ.ជ.ប  នៅ តែបន្តទទួលចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ រហូតដល់ថ្ងៃទី១៨ កក្កដា ហើយ អ្នក ស ង្កេត កា រណ៍អន្តរជាតិរហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ »។

អ្នកនំាពាក្យគ.ជ.បបានឲ្យដឹងថាគ.ជ.បនឹងចាប់ចុះឈ្មោះសង្កេតការណ៍របស់គណបក្សនយោបាយចាប់ពីថ្ងៃទី២៩ ខែមិថុនាដល់ថ្ងៃទី៥ខែកក្កដានៅពេលខាងមុខនេះ ដោយ គណប ក្សនយោបាយមានសិទ្ធិចាត់តាំងតំណាងចំនួនពីររូបដើម្បីចូ លរួមស ង្កេត ការ ណ៍ បោះ ឆ្នោ ត ដែលមានចែងក្នុងច្បាប់។

លោកបញ្ជាក់ថា«ភ្នាក់ងារគណបក្សនយោបាយមានសិទ្ធិនៅក្នុងការរិយាល័យនៅពេលគណបក្សស្នើសុំរួចហើយ នៅពេលអនុញ្ញាត ។ ខ្ញុំចង់ប្រាប់ដែរថាគណបក្សចំនួន២០  បើតំ ណាង គណបក្សមួយមាន នោះក្នុងការិយាល័យមាន២០នាក់ ហៅក្នុងការិយាល័យមួយ  ហើ យមន្ត្រីរៀបចំការបោះឆ្នោត៥នាក់នៅក្នុងនោះសរុប២៥នាក់ហើយក្នុងការិយាល័យ  នេះមិ ន ទា ន់និយាយពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អីញ្ចឹងបញ្ហានេះហើយដែលគ.ជ.ប ព្រួយបា រម្ម ណ៍ និងប្រមើមើលទុកជាមុន »។

លោកហង្សពុទ្ធាគូសបញ្ជាក់ថា៖«គ.ជ.ប អនុញ្ញាតឲ្យអ្នកសង្កេតកា រណ៍តំណាង គ ណ បក្សនយោបាយចួលរួម បានទាំងអស់ ចំណែកអ្នកសង្កេត ការណ៍មកសង្កការសង្គមស៊ីវិលជាតិ  និងអន្តរជាតិអនុញ្ញាតឲ្យចូលបា នតែ៤នាក់ប៉ុណ្ណោះក្នុងមួយការិយាល័យ។ សាម៉ីគណ បក្ស ន យោបា យចូលបានទាំងអស់  សរុបមានចំនួនច្រើន ត្រង់នេះគ.ជ.ប ព្រួ យបា រ ម្មណ៍ ចំពោះ ការ ចង្អៀតទីធ្លាការរិយាល័យ  »។

អ្នកនំាពាក្យក៏បានលើកឡើងទៀតថាប្រសិនបើតំណាងគណបក្សនយោបាយណាមួយ មិនបានចុះហត្ថលេខាចំពោះលទ្ធផលនៃការបោះឆ្នោត នោះមិនអាចទុកការបោះឆ្នោតមិនបាន ការនោះទេ ។ គឺការបោះឆ្នោតនៅតែបានការដដែល។

លោកទេព នីថាអគ្គលេខាធិការគ.ជ.បបានលើកឡើងថាការចុះបញ្ជីភ្នាក់ងារគណបក្ស នយោបាយធ្វើនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត តាមទម្រង់១០០៧ ដែល ចា ប់ផ្តើ មពីថ្ងៃទី២៩ មិថុនា ដល់ថ្ងៃទី៥កក្កដា ឆ្នាំ២០១៨ ។

លោកបន្ថែមថានៅពេលគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតទទួលស្គាល់ហើយភ្នាក់ងារគណបក្សនយោបាយមានអាទិភាពក្នុងការចូលរួមសង្កេតការណ៍នៅក្នុងការិយាល័យ ។ ចំណែកអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិអាចចូលរួមបានម្តង៤នាក់ តាមសម្រលសម្រួលរ បស់ប្រធានការិយាល័យបោះឆ្នោតតាមការចាប់ឆ្នោត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post