header ads

Sponsor

ដោយ៖ វាសនា

តាកែវ៖រថយន្តធន់ធ្ងន់ម៉ាកហ៊ីយ៉ុនដាយ១គ្រឿង បានក្រឡាប់ដោយខ្លួនឯង ដោយថៅកុងឡានងងុយ បានបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ ជនជាតិខ្មែរ២នាក់ ជនជាតិអូស្រ្តាលី និងរបួស ធ្ងន់ស្រាល ៨នាក់ ស្រី៣នាក់។

បើយោងតាម លោកវេរសេនីយឯក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់ បានឲ្យ ដឹងថាកាលពីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍ បានបង្កឡើងដោយរថយន្តហ៊ីយ៉ុន​ ពាក់ស្លាកលេខ 3B-0628 បើកបរមកពីទិសខាង លិច លុះមកដល់កន្លែងកើតហេតុ បានបើកបរក្រឡាប់ដោយខ្លួនឯង នៅលើផ្លូវ ជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៨៤-៨៥ ស្ថិតនៅភូមិកំសី ឃុំញ៉ែញ៉ង ស្រុក ត្រាំកក់ ខេត្តតាកែវ គឺបណ្ដាលមកពីថៅកុងឡាន បើកបរងងុយដេក និងបណ្ដាលឲ្យ មនុស្សស្លាប់៣នាក់ ក្នុងនោះជនជាតិបរទេស១នាក់ ១-ឈ្មោះ សុក រ៉ា អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស ស្នាក់នៅរាជធានីភ្នំពេញ ២-ឈ្មោះ កូ លីណា ជនជាតិខ្មែរ ភេទស្រី អាយុជាង៣០ឆ្នាំ ៣-ឈ្មោះ ឡូ រ៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិអូស្រ្តាលី  និងមនុស្សប្រុសស្រី ៨នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល បានបញ្ជូនមកពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តតាកែវ។

ក្រោយពេលកើតហេតុ កំម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ត្រាំកក់ បានចុះទៅដល់ រកមិនឃើញថៅកុងឡាន បានរត់គេចខ្លួនបាត់ បានបន្សល់ទុកនៅ មនុស្សស្លាប់ របួស និងរថយន្តក្រឡាបប៉ុណ្ណោះ។ បច្ចុប្បន្ននេះវត្ថុតាងត្រូវបានយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់បន្តទៅតាមនីតិវិធីច្បាប់ រីឯសព ជនរងគ្រោះកំម្លាំងជំនាញកំពុងស្វែងរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាម ប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post