header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ បន្ទាប់់ពីបានជិះម៉ូតូមួយគ្រឿង ហើយត្រូវ រថយន្តបុកពីក្រោយកិនចំក្បាល កាលពីវេលាម៉ោង៧និង៥០យប់ ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានអាកាស ៥មករាខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ជនរងគ្រោះមានឈ្មោះធៀម ធារ៉ា អាយុ២១ឆ្នាំ មុខរបធ្វើការផ្នែកខាងសំណងស៊ីវិលស្នាក់នៅក្រុមហ៊ុនមានស្រុកកំនើតរស់នៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តទេសចរណ៍របស់ក្រុមហ៊ុនឯកជនស៊ុន លីប្រភេទរថយន្តក្រុង៣៥កៅអីមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយពណ៌ត្រាវ ពាក់ស្លាកលេខ ភ្នំពេញ 3B-7920 បើករបរដោយបុរសម្នាក់ឈ្មោះស៊ី សំបូរ អាយុ៣៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅលើរថយន្ត ម្តុំផ្ទះឯកឧតម្ត ជាសុផារ៉ា តាមបណ្តោយផ្លូវ៥៩៨ក្នុងសង្កាត់ ទួលសង្កែទី២ ខណឬស្សីកែវ មានស្រុកកំណើតនៅស្រុក្រឡាញ់ ខេត្តសៀមរៀប។បានបើកចេញពីម្តុំក្តាន់ពីបំណងទៅយកភ្ញៀវនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញបានធ្វើដំណើតាមបណ្តោយផ្លូវសហព្ន័រុស្សីទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុក  ម៉ូតូមួយគ្រឿងម៉ាកធូដេពណ៏ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1GX-7165 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នានៅខាងមុខបណ្តាលឲ្យកិនចំក្បាលធ្លាយខួលស្លាប់មួយរំពេច។ ភ្លាមៗនោះរថយន្តបង្កបានព្យាយាម បើករត់គេចខ្លួនបានប្រមាណជាង១០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់មកវិញ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពរញរងចាំដោះស្រាយគ្នាទៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកំណើតធ្វើបុណ្យប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post