header ads

Sponsor

រិទ្ធី

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នាម៉ោងជាង ៩ព្រឹក ម្សិលមិញ ព្រះទីនាំងរបស់សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ៊្វុន ស៊ិនប៉ិចបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១។ ដោយស្ថានភាពអ្នកម្នាង អ៊ុក ផល្លា មានសភាពធ្ងន់ធ្ងរពេក អ្នកម្នាងបានសោយទិវង្គត នៅម៉ោងជាង១២ ថ្ងៃត្រង់ម្សិលមិញ ចំណែកឯ សម្ដេចក្រុមព្រះ នរោត្តម រណ​ឬទ្ធិ រងរបួសធ្ងន់ធ្ងូរ។

ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់នេះ កញ្ញា លី ច័ន្ទវត្តី អតីតសកម្មជន CNRP បានដាក់ការសង្ស័យដោយសរសេរក្នុងហ្វេសប៊ុកថា៖ នាងខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ ក្បួនរថយន្តគឺគេការពារបំផុតគណៈអធិបតីហ្នឹងហើយ ហើយវាមិនគាប់ជួនពេកទេដែលរថយន្តក្នុងក្បួនច្រើន តែមកគ្រោះថ្នាក់ចំតែរថយន្តអ្នកសំខាន់បំផុតក្នុងក្បួន ហើយមិនមែនតែម្តងទេ គឺគ្រោះថ្នាក់ពីរដងហើយ លើកទីមួយមានរបួសធ្ងន់ធ្ងរ ហើយលើកទី២នេះគឺបាត់បង់ជីវិតតែម្តង។

កញ្ញា លី ច័ន្ទវត្តី បញ្ជាក់ទៀតថា៖ ពិតជាគួរឱ្យសង្ស័យខ្លាំងណាស់។ គ្រោះថ្នាក់ចរាចរណ៍ (មួយម៉ាត់ចប់ដោយគ្មានបញ្ហា)។ ចុងក្រោយ នាងខ្ញុំចង់ផ្តាំថា ទោះបីជាខ្ញុំឬ បងប្អូនជាច្រើន មិនពេញចិត្តនូវរឿងរ៉ាវដ៏វែងឆ្ងាយរបស់គាត់ (សម្ដេចក្រុមព្រះ នរោត្តម រណ​ឬទ្ធិ) ក៏ពិតមែន ប៉ុន្តែខ្ញុំពិតជាមិនចង់ឱ្យគ្រប់គ្នាប្រមាថ និងសើចសប្បាយលើគំនរទុក្ខរបស់គេនោះឡើយ។ ចុងក្រោយកញ្ញាក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះដែរផង។

សូមបញ្ជាក់ថា សពអ្នកម្នាង អ៊ុក ផល្លា នឹង​ត្រូវ​បូជានៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយឡែក        សម្តេចក្រុម​ព្រះ នរោត្តម រណឫទ្ធិ ត្រូវបានបញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​ថៃ កាល​ពីម៉ោង​ជាង១២ រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ២០១៨ ដោយ​សារតែ​ស្ថាន​ភាព​​របួសរបស់​ព្រះ​អង្គធ្ងន់​ធ្ងរ គឺពាក់​ព័ន្ធ​នឹង​ឆ្អឹង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post