header ads

Sponsor

រិទ្ធី

នៅមុននេះបន្តិច កញ្ញា លី ច័ន្ទ វត្តី អតីតសកម្មជនបក្ស CNRP បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ មួយរយៈកាលចុងក្រោយនេះ ខ្ញុំសង្គេតឃើញថាប្រទេសជាតិ ដែលមានការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យជារបាំងនេះ គឺធ្វើឱ្យប្រទេសជាតិដើរថយក្រោយជាលំដាប់ និងធ្វើឱ្យប្រទេសកម្ពុជាខាតបង់មិនស្រាកស្រាន្តឡើយ។

កញ្ញា លី ច័ន្ទ វត្តី បានលើកជាសំណួរថាតើជាតិខ្ញុំនឹងទៅជាយ៉ាងណា? តួយ៉ាង ថ្មីៗនេះរដ្ឋាភិបាលបានចេញច្បាប់ថ្មីផ្តល់សញ្ជាតិស្របច្បាប់ដល់ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំសង្គេតឃើញថាច្បាប់មួយនេះគឺបង្កើតឡើងយ៉ាងលឿន ទាន់ហន់បំផុតស្របពេលការបោះឆ្នោតខិតជិតមកដល់ ដែលនឹងកើតឡើងនៅពេលដ៏ខ្លីខាងមុខនេះ។ បច្ចុប្បន្នច្បាប់រីកដូចផ្សិត តែសុទ្ធតែមិនបានចម្រុងចម្រើនដល់ជាតិឡើយ។

អតីតសកម្មជនបក្សCNRP បានប្រៀបធៀបពលករខ្មែរចំណាកស្រុកទៅក្រៅប្រទេសថា៖ ក្រឡេកមើលបងប្អូនខ្មែរដែលចំណាកស្រុក ទៅធ្វើការនៅស្រុកគេ កុំថាឡើយ១០ឆ្នាំឬ២០ឆ្នាំ នៅមួយជីវិតក៏គ្មានសិទ្ធិចូលសញ្ជាតិដែរ។ ចម្លែកអ្វីតែប្រទេសកម្ពុជា ម្យ៉ាងទៀតខ្ញុំពិតជាមានការក្តុកក្តួលក្នុងចិត្តពេលដែលបានឮច្បាប់ថ្មីនេះ ត្រូវបានរដ្ឋាភិបាល ថ្នាក់ដឹកនាំអបអរសាទរ ខណៈពេលដែលបងប្អូនខ្មែរកម្ពុជាក្រោម រស់នៅលើទឹកដីរបស់ខ្លួន តែគ្មានសិទ្ធិសេរី ត្រូវបានសាសន៍ដទៃត្រួតត្រា សូម្បីតែអក្សរជាតិខ្លួនក៏គ្មានសិទ្ធិបានរៀនឡើយ អ្វីគ្រប់យ៉ាងត្រូវបានបរទេសជាអ្នកគ្រប់គ្រង ទាំងដែលខ្លួនជាម្ចាស់ទឹកដី។

តើថ្នាក់ដឹកនាំដែលសួរនាំ ដែលខ្វល់ខ្វាយ ដែលយល់សុខទុក្ខ ខ្មែរកម្ពុជាក្រោមដែរឬទេ? ដែលខ្មាសប្រជាជនខ្លួនដែរឬទេ?

ចុងបញ្ចប់ កញ្ញាបានសរសរថា៖ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប នាងខ្ញុំសូមសំដែងនូវការសោកស្តាយបំផុត ចំពោះច្បាប់ថ្មីដែលផ្តល់សញ្ជាតិដល់ជនបរទេសយ៉ាងទាន់ហត់នេះ។ ហើយមួយវិញទៀត នាងខ្ញុំសូមសំណូមពរ ពុកម៉ែ បងប្អូនកូនខ្មែរគ្រប់រូបសូមកុំហៃអើនឹងជាតិរបស់យើងបន្តទៀតអី។ សូមកុំឱ្យវាសនាកម្ពុជាក្លាយទៅជាកម្ពុជាក្រោមទី២អី។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post