header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក ឯម វិចិត្រ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងហេតុការណ៍ក្រឡាប់រថយន្ត ធ្លាក់ចូលប្រឡាយទឹកប្របផ្លូវ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា លោក ឯម វិចិត្រ អាយុ៥៥ឆ្នាំ មុខរបរអនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានស្លាប់ភ្លាមៗ ដោយសារករណីក្រឡាប់រថយន្តដោយខ្លួនឯង នាវេលាម៉ោង៤៖១០នាទីរសៀល ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងដងទឹក ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយលោកបើកបររថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ រដ្ឋ19 2-0029។

បច្ចុប្បន្ន សាកសពលោក ឯម វិចិត្រ ត្រូវបានដឹកបញ្ជូនទៅលំនៅដ្ឋាន ស្ថិតក្នុងភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post