header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានរិះគន់យ៉ាងចាស់ដៃដល់រដ្ឋាភិបាលប្រទេសអូស្រ្តាលី ដែលបានរៀបចំច្បាប់មិនឲ្យប្រទេសណាមួយ លូកលាន់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្រ្តាលីឡើយ ប៉ុន្តែប្រទេសនេះ នាពេលកន្លងទៅ បែរជារិះគន់លើវិធានការនានា របស់ប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីការពារដល់សុខសន្តិភាព និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសទៅវិញ ។

ការអះអាងរបស់លោក ខៀវ កាញារីទ្ធ នេះ នៅតាមបណ្តាញសង្គម Facebook របស់លោកដោយលើកឡើងថា សភាអូស្ត្រាលីនឹងអនុម័តច្បាប់ដែលគេហៅថា The Espionage and Foreign Interference bill ដែលសំដៅទប់ស្កាត់ការលូកលាន់របស់បរទេស ទៅក្នុងឆាកនយោបាយរបស់អូស្ត្រាលី ដោយផ្តោតជាសំខាន់លើការចូលជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោត (ការគាំទ្រ និង ការផ្តល់អំណោយបរទេសដល់គណបក្សនានា ការជួយកាសែតនានា សរសេរគាំទ្រគណបក្សនយោបាយ...) ។

ប្រភពតាមរយៈ Facebook បន្ដទៀតថា “គាត់ចេញច្បាប់ក្នុងស្រុកគាត់ទប់មិនឲ្យគណបក្សនយោបាយស្រុកគាត់ មិនឲ្យមានការទាក់ទង និងទទួលជំនួយពីបរទេស តែមករិះគន់កម្ពុជា ដែលមានវិធានការចំពោះបក្ស ដែលប្រកាសជាចំហថា មានបរទេសនៅពីក្រោយខ្លួន។ គិតទៅម្យ៉ាងដែរ អ្នកធំផោមគេថា តេជគុណដើរខ្យល់ស្រួលណាស់ អ្នកតូចផោមគេដេញធាក់តែអញ្ចឹង”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post