header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ កម្លាំងនគរបាលវរៈការពារព្រំដែន៩១១ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត បានចុះបំផ្លាញចោលចម្ការកញ្ឆា១កន្លែង កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនម្ចាស់ចម្ការម្នាក់ នាំមកសួរនាំ។

យោងតាមរបាយការណ៍របស់អង្គភាពវរៈសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ខៀន សារ៉ន (ហៅជុក) អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ និងជាមុខសញ្ញាចាស់ប្រើប្រាស់គ្រឿងញៀនផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា ការឃាត់នេះ ឡើងបន្ទាប់ពីរកឃើញចម្ការដើមកញ្ឆាមួយកន្លែងនៅក្រោយផ្ទះ ដែលជននេះ ដាំលាយឡំជាមួយដើមពោត ប្រមាណជាង២០ដើម។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post