header ads

Sponsor

រិទ្ធី

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា CMAC បានប្រាប់ឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជាបានសម្រេច​បញ្ចូល​មន្ត្រី និង​បុគ្គលិក របស់ស៊ីម៉ាក់ទាំងអស់​ចូលក្នុង​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ នៃក្រសួងមហាផ្ទៃ នៅពេលពួកគាត់​បញ្ចប់​ភារកិច្ច​ក្នុង​កិច្ចសន្យា និង​​ចូលនិវត្តន៍ ពលី ពិការ បាត់បង់​សមត្ថភាព​ពលកម្ម​ជាដើម។

 

ឯកឧត្តម ហេង រតនា បានពន្យល់ថាការបញ្ចូល​មន្ត្រី និងបុគ្គលិករបស់ស៊ីម៉ាក់ ទៅក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិនេះ​ មិនមែនជា​កងទ័ព និងមាន​សក្តិ​ពាក់​នោះទេ ហើយមិនមែន​បើក​ពី​ក្រសួងការពារជាតិ ឬ​ពី​ស្ថាប័នរដ្ឋ​ណាមួយ​ឡើយ។ ប៉ុន្តែ​មន្ត្រី​និង​បុគ្គលិក​ទាំងអស់បើកប្រាក់ខែពី CMAC ដដែល​។ 

​ទោះជាយ៉ាងណា លោកអគ្គនាយករូបនេះ បានប្រាប់ពីអត្ថប្រយោជន៍​នៃ​ការចូល​ក្របខណ្ឌ​នេះ គឺ​ពួកគេ​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​ពីរ​ដ្ឋ ពីព្រោះកន្លងមក​ពួកគេ​មិន​ទទួល​បានទេ ដោយសារ​មិនមែនជា​ក្របខណ្ឌ​រដ្ឋ ហើយ​មាន​អ្នកខ្លះ​មានជីវភាពលំបាក ​ ពេល​ចូលនិវត្តន៍​។ 

 

​ឯកឧត្តម ហេង រតនា បាន​បន្ថែមទៀតថា ការបញ្ចូល​ក្របខណ្ឌ​មន្ត្រី CMAC ជា​គុណបំណាច់ ដែល​ពួកគេ​បាន​បម្រើ​ការងារ​កំចាត់​មីន​ជាង​២៥​ឆ្នាំ​ហើយ ដោយ​អ្នកខ្លះ ក៏​ធ្លាប់មាន​អតីត​ភាពជា​កងកម្លាំង​ប្រដាប់អាវុធ​ផងដែរ​។

សូមបញ្ជាក់ថា ​បច្ចុប្បន្ននេះ មន្ត្រី ​និង​បុគ្គល​កំពុង​បម្រើ​ការងារនៅក្នុង មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា មាន​ប្រមាណ ១ ៨00​នាក់។ ​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post