header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ត្រូវបានអនាគតប្អូនថ្លៃ ដឹកដៃឡើងផ្ទះសំណាក់ ចាប់បង្ខំរួមភេទបានសម្រេចដល់ទៅ២ដង ទើបប្រាប់គូរដណ្តឹង ប្តឹងប៉ូលិសឲ្យចាប់ខ្លួនប្អូនថ្លៃ កាលពីវេលាម៉ោង៥៖១០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ប្អូនថ្លៃថ្លើមធំហ៊ានយកម្ចាស់បេះដូងបង មានឈ្មោះ ​ជាតិ​ ចាន់លីម ​ភេទ​ប្រុស ​អាយុ​២៦ឆ្នាំ ​ស្នាក់នៅ​បន្ទប់ជួលជាមួយម្តាយ​មីង នៅក្នុង​ភូមិ​អង្គ ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​មាន​ស្រុក​កំណើត​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល។  ចំណែកស្រីស្រស់ទងវង ត្រូវប្អូនថ្លៃឆ្លៀតឱកាស បំបែកព្រហ្មចារីយ៍ មានឈ្មោះ ប.ល.ដ អាយុ១៧ឆ្នាំ មុខរបរ ជាងអ៊ុតសក់ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានស្រុកកំណើត នៅខេត្តតាកែវ ។

ផ្អែកទៅលើបណ្តឹងជនរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក នារីរងគ្រោះបានទូស័ព្ទ ហៅអតីតប្អូនថ្លៃ ទៅឌុបនាងទៅលេងផ្ទះម្តាយមីង នៅឯស្រុកអង្គស្នួល ខេត្តកណ្តាល ដោយណាត់រងចាំនៅម្តុំរង្វង់មូលជ្រោយចង្វារ ។

ប្រភពបន្តទៀតថា ខណៈដែលជនសង្ស័យឌុបនារីរងគ្រោះមកតាមផ្លូវ មេឃធ្លាក់ភ្លៀងផង ទោះជាយ៉ាងណាក្តី ទាំងបងថ្លៃ ប្អូនថ្ងៃ ជិះឌុបគ្នាមកដល់ចំណុចភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ប្អូនថ្លៃបែកគំនិត ឆ្លៀតឱកាសឌុបចូលផ្ទះសំណាក់ យីហោ មិត្តភាព ជួលបន្ទប់លេខ១១៣ ចូលសម្រាកទិញបាយហូបសិន រួចរាល់ឆ្អែតមានកម្លាំងជនសង្ស័យលួងលោម ហារមាត់សុំរួមភេទត្រង់ៗតែម្តង តែជនរងគ្រោះមិនយល់ព្រម ជនសង្ស័យក៏ចាប់ជាប់សម្រាតខោចាប់រំលោភ បានសម្រេចរហូតដល់២ដង ក្នុងមួយពព្រិចភ្នែក នឹកថាបងថ្លៃមិនហ៊ានប្រាប់បងប្រុសខ្លួន រួចបន្តដំណើរដល់ផ្ទះម្តាយមីង។ រឿងរ៉ាវខាងលើ លាក់មិនជិត នាងខ្លាចដល់ថ្ងៃរៀបការ ប្តីនាងចោទថាអស់ភាពបរិសុទ្ធ ទើបសម្តែងប្រាប់ការពិត នូវរឿងរ៉ាវប្អូនថ្លៃចាប់បង្ខំរំលោភបាន២ដង ធ្វើឲ្យបងខឹងច្រឡោត ប្តឹងប៉ូលិសតាមស្វែងរកចាប់ខ្លួនបាន កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ។

តាមសម្តីអតីតប្តី បានឲ្យដឹងថា ជនសង្ស័យជាប្អូនប្រុស ឪពុកតែមួយ ម្តាយផ្សេងគ្នា នឹកថាខំទុកចិត្ត មិនគួរឡើយណាហ៊ានលូកថ្លើម ទាញឆក់យកបេះដូងពីបងប្រុស ស៊ីព្រហ្មចារីយ៍មុនបងបែបនេះ សូមឲ្យប៉ូលិសចាត់ការតាមផ្លូវច្បាប់ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរំលោភបងថ្លៃស្រី សាច់ញាតិព្យាយាមសម្របសម្រួល នៅប៉ុស្តិ៍ចោមចៅ៣ តែមិនត្រូវរ៉ូវគ្នា ភាគីខាងគូរដណ្តឹងដាច់ខាតចាត់ការតាមផ្លូវច្បាប់ ទោះជាខាងស្រី ជាសម៉ីខ្លួន យល់ព្រមបើកភ្លើងខៀវឲ្យសម្របសម្រួលយ៉ាងណាក្តី សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post