header ads

Sponsor

រិទ្ធី

ថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តពីថ្ងៃទី២២​ ខែមិថុនា ដល់ ថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០១៨ គឺប្រេងសាំងធម្មតា ៤ ១៥០ រៀល/លីត្រ ចំណែកឯប្រេងម៉ាស៊ូត ៣ ៩៥០ រៀល/លីត្រ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ដែលបានសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ។

ក្នុងសេចក្តីជូនដំណឹងនេះសរសេរថា៖ យោងតាមប្រកាសអន្តរក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា លេខ២៣៨ព.ណ.អវឯ.ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់ស្ថានីយប្រេងឥន្ធនៈទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា អំពីថ្លៃលក់ប្រេងឥន្ធនៈសម្រាប់អនុវត្តពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដូចមានក្នងតារាងខាងក្រោម៖

សូមរំលឹកថា កាលពីថ្មីៗនេះ សម្តេច ហ៊ុន សែន បានបង្ហើបថាសម្តេចនឹងពិភាក្សារឿងតម្លៃលក់រាយប្រេងឥន្ធនៈ នៅចុងខែមិថុនា នេះ។ ដោយឡែក ថ្លៃលក់រាយប្រេងឥន្ធនៈ កាលពីថ្ងៃទី១២​ ដល់ ថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០១៨ ប្រេងសាំងធម្មតា ៤ ២០០ រៀល/លីត្រ ចំណែកឯប្រេងម៉ាស៊ូត ៤ ០០០ រៀល/លីត្រ។ កាលពីថ្ងៃទី០២​ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ តម្លៃប្រេងសាំងធម្មតា ៤ ៣០០ រៀល/លីត្រ ចំណែកឯប្រេងម៉ាស៊ូត ៤ ១០០ រៀល/លីត្រ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post