header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ប៉ៃលិនៈ កូនប្រុសចិត្តតិរច្ឆាន​ម្នាក់ ហ៊ានលើកដៃយកពូថៅ​កាប់​សម្លាប់ម្ដាយបង្កើត និងប្អូនប្រុសស្រី២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យ ព្រោះតែទាស់ទែងពាក្យសម្ដីជាមួយម្ដាយ​។

ហេតុការណ៍ដ៏ឃោរឃៅនេះ កើតឡើងកាលពីវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេរបស់ប៉ៃលិន។ 

អនុសេនីយ៍ឯក វ៉ន វាសនា មន្ត្រីនគរបាលខេត្តប៉ៃលិនឲ្យ​ដឹងថា កូនប្រុសចិត្តកំណាចរូបនេះ ឈ្មោះ ធុង នាង អាយុ៣១ឆ្នាំ រស់ភូមិឃុំកើតខាងលើ ។ ចំណែកម្ដាយបង្កើត​​ឈ្មោះ សុខ ស្រីម អាយុ៥៥ឆ្នាំ (ស្លាប់) រីឯប្អូនបង្កើតពីរនាក់ទៀត ទី១ ឈ្មោះ ធុង ថូ ភេទប្រុស អាយុ២២ឆ្នាំ រងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ ទី២ ឈ្មោះ ធុង សារី ភេទស្រី អាយុ២០ឆ្នាំ រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ។

អនុសេនីយ៍ឯក វ៉ន វាសនា បានបន្តថា មូលហេតុ​បណ្តាលមកពីជនសង្ស័យ បានឈ្លោះទាស់ទែងគ្នាជាមួយម្តាយខ្លួនឯង កាលពីបីថ្ងៃមុន រួចក៏​មានការគុំគួន លុះរហូតមកដល់វេលាម៉ោងថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានសម្រេចចិត្តយកពូថៅកាប់ទៅលើម្ដាយ និងប្អូនៗតែម្ដង ដើម្បីស្រាយគុំនុំ។

ក្រោយបង្កហេតុ ជនសង្ស័យ​ ត្រូវបាន​លោកវរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅ បានដឹកកម្លាំងចុះទៅ​ឃាត់ខ្លួនជនសង្ស័យ រួចនាំយកមកសាកសួរនៅអធិការ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post