header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ បុរសម្នាក់ ចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះ ស្រាប់តែត្រូវរថយន្តកុងតឺន័រផ្ដាច់ជីវិត កាលពីវេលាម៉ោង១៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០១៨​ លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ24-25 ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ យាន វ៉ាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះ​ម៉ូតូម៉ាក HONDA Dream C125 ពណ៌ខ្មៅ ស៊េរី2017 ពាក់ស្លាកលេខភ្នំពេញ 1CF -8836 មានទិសដៅពី ភ្នំពេញ.អ្នកលឿង តាមផ្លូវជាតិលេខ១ លុះមកដល់កន្លែងកើតហេតុខាងលើ ត្រូវរថយន្ត ម៉ាក HINO ព៌ណស ប្រភេទដឹកទំនិញ (កុងតឺន័រ) ពាក់ស្លាកលេខ ភ្នំពេញ3D -4930 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅផ្ទុយគ្នាបុកចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងជំនាញសណ្តាប់ធ្នាប់ចរាចរស្រុកបានវាស់វែង យករថយន្ត និងម៉ូតូ មករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post