header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាល ៖ ជារឿងមួយដែលថ្មីហើយប្លែក ដោយបុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រាវជា្រវ និងបានឃាត់ខ្លួន នៅថ្ងៃពុធ៨កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ក្រោយធ្វើសកម្មភាពលួច លុយ និងទូរស័ព្ទ រួចធ្វើការ Live លើគណនីហ្វេសប៊ុក ម្ចាស់ទូរស័ព្ទ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥.៣០នាទី ចំណុច ភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះរស់ ផល ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរលក់គ្រឿងសំណង់ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល បាត់បង់ទ្រព្យសម្បត្តិ រួមមាន ទូរសព្ទ័០១គ្រឿងម៉ាកHUAWEI ពណ៌ស(រកឃើញវិញ)ប្រាក់រៀល ជាង១០មុឺនរៀល ប្រាក់ដុល្លារ ១.០០០ដុល្លារ ។។

ជនសង្ស័យ០២នាក់

១-ឈ្មោះ អុិត រីម ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរនេសាទ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន)។

២-ឈ្មោះ សិទ្ធ ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្លែងដីដុះឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គេចខ្លួន) ។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅថ្ងៃ១៨ខែមិថុនាឆ្នាំ២០១៨វេលាម៉ោង២២.៣០នាទី ជនរងគ្រោះបានត្រឡប់មកពីហូបការគេវិញពេលមកដល់ផ្ទះ ជនរងគ្រោះបាន ដោះសម្លៀកបំពាក់ទុកលើប៉ាវអុី ដោយមានកូនកាបូបទុកលុយមានចំនួន ដូចខាងលើនៅក្នុងហោប៉ៅខោនោះផងដែរ ចំណែកទូរសព្ទ័ជនរងគ្រោះបានដាក់បញ្ចូលថ្មលើតុមុខទូរទស្សន៍ រួចជនរងគ្រោះក៏ដេកលក់នៅលើគ្រែតែម្តងទៅ។

លុះព្រឹកឡើងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹកជនរង គ្រោះបានភ្ញាក់ពីដំណេក រួចហើយបានយកទូរសព្ទ័នៅកន្លែងបញ្ចូលថ្មស្រាប់តែបាត់មិនឃើញរួចទៅបានទៅស្ទាបហោប៉ៅខោរបស់ខ្លួនរកកូនកាបូបដាក់លុយស្រាប់តែឃើញបាត់លុយមិន ឃើញ សល់តែកូនកាបូបមានលុយចំនួន ៥០០រៀល ក្នុងកាបូប ទុកនៅលើប៉ៅអី។ លុះដល់វេលាម៉ោង១៣.៣០នាទីថ្ងៃ ខែ ឆ្នាំដដែល កូនរបស់ជនរងគ្រោះបានឆែកមើលfacebook ស្រាប់តែឃើញឈ្មោះ អុិត រីម បាន account Facebook របស់ឪពុកខ្លួនថតបង្ហោះរូបភាពផ្ទាល់ខ្លួន ពេលនោះទើបដឹងថា៖ឈ្មោះ អុិត រីម ជាអ្នកចូលលួចទូរសព្ទ័ បន្ទាប់មកជនរងគ្រោះក៏ បានប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍ជ្រៃលាស់ ដោយចោទប្រកាន់ទៅលើជនសង្ស័យដែលមានឈ្មោះខាងលើនោះតែម្ដង បន្ទាប់មកកម្លាំងប៉ុសិ៍បានសហការជាមួយកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងទូរសព្ទ័បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុពញាឮដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះអុិត រីម បានសារភាពថា៖នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះសិទ្ធ បានទិញស្រាបៀរ១យួរផឹក ពេលផឹកអស់ស្រាខ្លួនក៏យកថ្នាំញៀនជក់ជាមួយឈ្មោះសិទ្ធ ពេលនោះខ្លួន និងឈ្មោះសិទ្ធិ បាននិយាយគិតគ្នាថានឹងធ្វើសកម្ម ភាពចូលលួចសម្ភារៈ ក្នុងផ្ទះរបស់ជនរងគ្រោះ ដោយពេលនោះខ្លួនជាអ្នកចូលលួចយកបានទូរសព្ទ័ រីឯឈ្មោះ សិទ្ធខ្លួនពុំដឹងថា លួចបានអ្វីខ្លះទេ។បច្ចុប្បន្នជនសង្ស័យឈ្មោះអុិត រីម កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post