header ads

Sponsor

រិទ្ធី

ថ្មីៗនេះ​ នៅខេត្តព្រះសីហនុមានចោរកម្មកើតឡើងញឹកញ៉ប់ ជាពិសេសកាលពីម្សិលមិញក្រុមចោរជនជាតិចិនមួយក្រុមដែលជិះសុទ្ធតែរថយន្តទំនើប Rolls Royce ប្រដាប់ដោយអាវុធបានប្លន់ជនជាតិខ្មែរ។ ភ្លាមៗ ក្រោយពីហេតុការនេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្ញើសារជូនប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះសីហនុថា៖

សូមបងប្អូនជឿជាក់លើកម្លាំងសមត្ថកិច្ចយើង​ ដូចខ្ញុំធ្លាប់បាននិយាយហើយ​ ពួកយើងមានកម្លាំងប៉ូលិស​ អាវុធហត្ថ​ ទាហាន​ តុលាការ​ យើងអនុវត្តច្បាប់បង្ក្រាបមិនឱ្យមានជើងកាងមកបង្ករអនាធិបតេយ្យនៅខេត្តយើងបានទេ​ តែជៀសមិនផុតទេតែមនុស្សច្រើន លុយច្រើន​ រឿងច្រើន​ សំរាមច្រើន​។ល។ ​តែយើងមិនអាចព្រោះតែបញ្ហាខ្លះនេះឃាត់ឬមិនស្វាគមន៍ភ្ញៀវមកស្រុកយើងបានទេ​ ព្រោះតែស្រុកយើងមានសន្តិភាព​ មានច្បាប់ល្អ​ គេជឿទើបគេមកវិនិយោគ​ មកលេងស្រុកយើង​។

ដូច្នេះមានតែយើងពង្រឹងការអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់ដើម្បីគ្រប់គ្រងសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមយើង​ ហើយយើងទាញយកប្រយោជន៍គ្រប់គ្នាតាមជំនាញ​ សមត្ថភាព​ នេះជាឱកាសរបស់បងប្អូនហើយ។ 

ឯកឧត្តម យន្ត មីន បានអះអាងកន្លងមកពួកបង្កបញ្ហានៅខេត្តយើងមិនដែលរួចខ្លួនទេ​ ត្រូវកម្លាំងយើង(ប៉ូលិស​​ អាវុធហត្ថ) បង្រ្កាបបានទាំងអស់។

អភិបាលខេត្តព្រះសីហនុ រូបនេះបានសំណូមពរថា៖ សូមបងប្អូនជឿជាក់ក្នុងនាមគណបញ្ជាការឯកភាពខេត្ត ខ្ញុំជឿជាក់លើកម្លាំងសមត្ថកិច្ចយើង​ ហើយការពាដាច់ខាតមិនឱ្យមានអ្នណាមកបង្កអនាធិបតេយ្យក្នុងខេត្តព្រះសីហនុបានទេ​ បើមានក៍មិនរួចខ្លួនដែរសង្កេតមើលចុះ​ គឺបង្រ្កាបបាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post