header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានមិនបានភ្ញាល់ផ្អើលចំពោះការទទួលបានពាន់រង្វាន់ផ្នែកសិទ្ធិមនុស្ស និងសន្តិភាពរបស់លោក កឹម សុខា  អតីតប្រធានគណបក្សសង្គ្រោះជាតិ និងលោក ស្រី មូរ សុខហួរ អនុប្រធាននោះទេ។

លោក សុខ ឥសាន បានលើកឡើងថា អង្កការ The National Council if Churches គឺជាអង្គការដ៏តូចល្អិតមួយនៅប្រទេសកូរ៉េខាងត្បូង សឹងតែគេមិនស្គាល់ផង។ អង្គការនេះ ត្រូវបានផ្តល់ពានរង្វាន់សិទ្ធិមនុស្ស និងសន្តិភាពអាស៊ីដល់អតីតមេដឹកអតីតបក្សប្រឆាំង គឺជាការយល់​ច្រឡំមួយយ៉ាងធំ។ ជាក់ស្តែងលោក កឹម សុខា ធ្វើសកម្មភាពនយោបាយមិនមែនតាមវប្បធម៌អហិង្សា មិនយកខ្មែរណាជាខ្មាំងសត្រូវនោះ​ទេ តែរាល់សកម្មភាពរបស់គាត់បានបង្កប់នូវចរិតពិសពុលខ្លាំងក្លាណាស់ ដែលបានលក់ក្បាលឲ្យបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ នាំមកនូវគ្រោះមហន្តរាយដូចពីអតីតកាលមកដាក់ឲ្យកម្ពុជាជាថ្មីឡើងវិញ ដូច ដែលសាម៉ីជនបានលាតត្រដាងច្បាស់ៗហើយ អ្នកណាក៏បានដឹងនិងយល់ដែរ មិនអាចបន្លំបានជាដាច់ខាត។ ដូច្នេះការផ្តល់ពានរង្វាន់សិទ្ធិមនុស្ស និងសន្តិភាពនេះ គឺមិនស្របតាម សំណូមពរពិតនិងការជាក់ស្តែងនៃស្នាដៃរបស់សាម៉ីខ្លួនឡើយ។

សូមជម្រាបថា ការលើកឡើងរបស់លោក សុខ ឥសាន នេះ ស្របពេលដែលអ្នកគាំទ្រអតី​តបក្សប្រឆាំង បាននឹង​កំពុងធ្វើតវ៉ានៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ អ្នកទាំងនោះភាគីច្រើន គឺជាពលករខ្មែរ ដែលទៅធ្វើការនៅក្នុងប្រទេសកូរ៉េ។ បាតុកម្មនេះ ត្រូវធ្វើឡើងការកៀគររបស់ក្រុមប្រឆាំង ដែលកំពុងតែស្វែងរកអន្តរាគមន៍ពីបណ្តាប្រទេសនានា ដើម្បីដាក់គំនាបមកលើករាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ជាងនេះស្របពេលដែលលោក កឹម សុខា និងលោកស្រី មួ រ សុខហួរ ទទួលពានរង្វាន់ «សិទ្ធិមនុស្សប្រចាំអាស៊ី» ពី The National Council of Churches ។

យ៉ាងណាក្តីការទទួលពានរង្វាន់នេះ ត្រូវបានលោក យ៉ែម បុញ្ញាឬទ្ធិ អតីតអ្នកនំាពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា បានមកពីការលះបង់ពិត មិនគិតប្រយោជន៍សួនតួ និងការប្តេជ្ញាចិត្តពិតដ៏មោះមុត សុចរិត ស្មោះត្រង់ មិនបោះបង់ នឹងប្រជាជាតិខ្មែរ មាតាកម្ពុជា របស់លោក កឹម សុខា និងលោកស្រី មួរ សុខហួរ ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីបុព្វហេតុជាតិ សិទ្ធិមនុស្ស សេរីភាព លទ្ធិប្រជាធិបតេយ្យ តាមគោលការណ៍ផ្សះផ្សាជាតិ អហិង្សា សន្តិវិធី ខ្មែរតែមួយ មិនយកខ្មែរណាជាសត្រូវ មិនគុំកួនសងសឹក។

លោកបន្តថា ការលះបង់ពិតគិតជាតិ យើងសង្ឃឹមជឿជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងទទួលបាន យុត្តិធម៌ សេរីភាព បន្តបេសកកម្មជាតិ ដើម្បីជាប្រយោជន៍ដល់ជាតិមាតុភូមិកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post