header ads

Sponsor

រិទ្ធី

ខណៈពេលនៅម៉ោង១២ថ្ងៃត្រង់នៅកូរ៉េខាងត្បូង (ម៉ោង១០ព្រឹកនៅកម្ពុជា)ប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការងារនៅទីនោះដែលពួកគាត់ជាងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិកំពុងតែប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជានាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

លោក យឹម ស៊ីណន ប្រធានយុវជនអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េ បានប្រាប់ពីគោលបំណងនៃបាតុកម្មនេះថាគឺ៖ ធ្វើការប្រឆាំងនឹងការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា ប្រឆាំងការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់រដ្ឋាភិបាលផ្តាច់ការ ហ៊ុន សែន ការដង្ហែញ្ញតិ្តសុំឲ្យជប៉ុនដកការគាំទ្រលើការបោឆ្នោត និងបញ្ហាផ្សេងៗ។លោកបន្ថែមទៀតថា៖ ក្នុងនាមជាអ្នករងគ្រោះ ដោយការរំលាយ និងហាមឃាតសិទ្ឋិមិនឲ្យធ្វើនយោបាយ លោកជំទាវ មួ សុខហួ និងឯកឧត្តម ញ៉យ ចំរើន តំណាងរាស្រ្តស្របច្បាប់របស់គណបក្សសង្រ្គោះជាតិ នឹងចូលរួមធ្វើបាតុកម្មជាមួយ បងប្អូនខ្មែរនៅកូរ៉េ ដើម្បីបង្ហាញពីការឈឺចាប់ និងការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាល ហ៊ុន សែន។

នៅវេលាម៉ោង ២រសៀល ក្រុមបាតុករនឹងធ្វើការដង្ហែក្បួនទៅស្ថានទូតជប៉ុនប្រចាំក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

យោងតាមអ្នករៀបចំបាតុកម្មបានឱ្យដឹងថា រថយន្តក្រុង ចំនួន៤គ្រឿងបានដឹកនាំក្រុមបាតុករចេញដំណើរពីក្វាងជូ០៦២ ទៅធ្វើមហាបាតុកម្ម នៅក្រុងសេអ៊ូល កូរ៉េខាងត្បូងនៅថ្ងៃនេះ។

សូមបញ្ជាក់ថា មិនមែនតែនៅប្រទេសកូរ៉េទេដែលធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា កន្លងមកមាននៅសហរដ្ឋអាមេរិក បារាំង ជប៉ុន ជាដើម។

វីដេអូនៃការធ្វើបាតុកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post