
យោងបើតាមបណ្តាញផ្សាយសារព័ត៌មានដ៏ល្បីល្បាញ BBC បានឱ្យដឹងថា៖ ភ្នាក់ងារស្រាវជ្រាវអាវកាសថៃ ទើបប្រកាសអំពីគម្រោងនាំយកផ្លែទុរេនទៅកាន់ឋានអាវកាសនៅក្នុងខែកក្កដា ឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃគម្រោងផលិតម្ហូបអាហាររបស់ថៃក្នុងតម្លៃសមរម្យសម្រាប់ការធ្វើដំណើរទៅឋានអាវកាសពេលអនាគត។ ប្រភពបានបន្ថែមថាផ្លែទុរេននឹងស្ថិតនៅលើអាវកាសរយៈពេល៥នាទី រួចបញ្ជូនត្រឡប់មកភពផែនដី ហើយក្រុមអ្នកវិទ្យាសាស្ត្រនឹងធ្វើតេស្តថាតើទុរេនមានការប្រែប្រួសរសជាតិឬយ៉ាងណា។
បើតាមប្រព័ន្ធផ្សព្វផ្សាយថៃរាយការណ៍ថាផ្លៃទុរេននឹងបញ្ជូនទៅអាវកាសតាមរយៈការបាញ់គ្រាប់រ៉ូកែត (rocket)។ សូមបញ្ជាក់ថា ប្រទេសថៃមិនទាន់ជាក្រុមប្រទេសដែលបានឡើងនៅឋានអាវកាសនោះទេ ប៉ុន្តែប្រទេសនេះចង់ធ្វើឱ្យបាននូវការនាំយកម្ហូបអាហារទៅអាវកាសនៅពេលអនាគត។
អ្នកនាំពាក្យភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យា និងព័ត៌មានវិទ្យា និងអាវកាស បានប្រាប់អ្នកសារព័ត៌មានថា ថៃជ្រើសរើសយកផ្លៃទុរេនជាស្តេចផ្លៃឈើនៅក្នុងប្រទេសថៃ។ ផ្លែទុរេនមិនមែនជាអាហារដំបូងគេទេ ដែលចង់បញ្ជូនទៅអាវកាសទេ កាលពីឆ្នាំ២០០៨ អ្នកអាវកាសកូរ៉េខាងត្បូងបាននាំយកគីមជ្រី ដែលជាអាហារតំណាងឲ្យកូរ៉េខាងត្បូង។
សូមរំលឹកថា កាលពីថ្មីៗនេះ នាយកដ្ឋានពង្រឹងកសិកម្មថៃ បានប្រកាសថា ក្នុងករណីណាដែលរកឃើញកសិករលក់ទុរេនមិនទាន់ទុំ នោះពួកគេនឹងអាចរងការពិន័យជាប្រាក់រហូតដល់ ១៩០០ដុល្លារ និងអាចជាប់ពន្ធនាគាររយៈពេល៣ឆ្នាំថែមទៀតផង។
