header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ សង្ស័យបែកថ្នាំញៀន បានបើករថយន្ត LEXUS GS-450 មួយគ្រឿង មកឈប់ពាក់កណ្តាលស្ពានជ្រោយចង្វារថ្មី ឈប់រថយន្ត ហើយបម្រុងលោតទឹកសម្លាប់ខ្លួន តែសមត្ថកិច្ចឃាត់ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋាបាលជ្រោយចង្វារ ដើម្បីឲ្យស្វាងជាតិថ្នាំញៀននឹងរង់ចាំទាក់ទងរកក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ។

ហេតុការណ៍នេះ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង២នឹង៤០នាទីយប់​ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី ភូមិដើមគរ​ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

បុរសដែលគេសង្ស័យថាបែកថ្នាំញៀននោះ មិនស្គាល់ឈ្មោះ អាយុប្រហែលជាង៣០ឆ្នាំ ជិះរថយន្តស៊េរីទំនើបម៉ាក LEXUS GS-450 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-5422។

សមត្ថកិច្ច បានប្រាប់ភ្នាក់ងារ​ CAM POST ដឹងថា​ មុនពេលកើតហេតុឃើញបុរសខាងលើបើករថយន្តតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីជងទៅត្បូង ខណៈពេលបើកមកដល់ចំណុចពាក់កណ្តាលស្ពានជ្រោយចង្វារ បានឈប់រថយន្តបម្រុងចុះលោតទឹកសម្លាប់ខ្លួន ភ្លាមៗនោះត្រូវបានសមត្ថកិច្ចចាប់ឃាត់ទាន់ តែបុរសនោះមិនស្តាប់ទេ ថែមទាំងរត់ចូលម៉ូតូឡានទៅវិញទៅមក រួចដេញចាប់ទាំងឡានម៉ូតូពេញលើស្ពាន។

សមត្ថកិច្ចបានបន្តថា​ បន្ទាប់មកបាននាំគ្នាចាប់ញ៉ាត់ដាក់ក្នុងរថយន្តរបស់គេតែបុរសនោះមិនព្រមចូលក្នុងរថយន្តដោយបរកាច់រមួលដូចអន្ទុងចឹងហើយសមត្ថកិច្ចបាននាំគ្នាព្យាយាមចាប់អស់រយះពេល២០នាទីទើបចាប់បុរសនោះដាក់ក្នុងរថយន្តបានក្រោយពីចាប់ដាក់ក្នុងរថយន្តរួចសមត្ថកិច្ចបញ្ឆេះរថយន្តរបសេមិនឆេះក៏បានហៅរឺម៉កម៉ូតូកង់បី ដឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលជ្រោយចង្វារដើម្បីឲ្យស្វាងជាតិថ្នាំញៀននឹងទាក់ទងរកក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post