header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ សាកសពបុរសម្នាក់ ដេក​ស្លាប់ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ត្រូវបានគេប្រទះឃើញ បង្ក​ភ្ញាក់ផ្អើលវេលា​ម៉ោង​១០៖៣០​នាទី​ព្រឹក​ថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិត​ត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​ក្រុម​ទី​២ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យ​ភ្នាក់ងារ CAM POST ដឹងថា​ ជន​រង​គ្រោះ ​ត្រូវ​បាន​ស្គាល់ឈ្មោះ ​ទេព វង្ស អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់​ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិលាដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ប្រភព​ពីកន្លែងកើតហេតុ បានឲ្យ​ដឹងថា ករណី​នេះ ឃាតកម្ម​ពិតប្រាកដ​ណាស់​ ដោយជនរងគ្រោះ​​ មាន​ស្លាកស្នាម​របួសធ្ងន់​ផ្នែក​ក្បាល រហូត​បែក​ឈាម​ខ្ទាត​ប្រឡាក់​ពេញ​ជញ្ជាំង​ថ្មទៀត ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា ជា​ករណី​ប្លន់​សម្លាប់ ឬ​ក៏គំនុំ​ផ្ទាល់ខ្លួន​នោះ​ឡើយ ខណៈ​នេះសមត្ថកិច្ចជំនាញកំពុងកំពុង​ធ្វើការសហការគ្នាស៊ើបអង្កេត​ និងស្រាវជ្រាវបន្តសិន៕

វីដេអូ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post