header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ និស្សិតឈ្មោះ ចាន់ ម៉េងឆាយ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យនីតិសាស្រ្ត ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៤ ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទលួចលុយ។

អំពើលួចនេះប្រព្រឹត្តដោយការចូលមើលតាមការឡាយផ្ទាល់លក់ផលិតផល របស់គណនីហ្វេសប៊ុកជនរងគ្រោះឈ្មោះ Ana Brand Brand  ហើយជនជាប់ចោទបានហែកទៅលួចលេខកូដដកប្រាក់ ដែលអតិថិជនវេលុយឲ្យ​ម្ចាស់អាខោនហ្វេសប៊ុក បានលួចយកលេខកូដសម្ងាត់របស់ជនរងគ្រោះ តាមរយៈការឡាយវីដេអូផ្ទាល់ និងបានយកទៅបើកយកលុយតាមរយៈក្រុមហ៊ុនវេរលុយទ្រូម៉ានី ក្រោយភ្ញៀវវេរលុយមកឱ្យជនរងគ្រោះ ។

ករណីនេះ បានកើតឡើងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១២ និងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទីតាំងលក់ និងឡាយផ្ទាល់ ផ្ទះលេខ៦០ ផ្លូវលេខ១៨៦ ក្រុមទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សុខ ស៊ីណា ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរ លក់ខោអាវ និងគ្រឿងបរិភោគ តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ សម្ភារៈបាត់បង់មានទឹកប្រាក់សរុបចំនួន ៥០០០ដុល្លារអាមេរិក។

ជនរងគ្រោះបានឃាត់ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ នៅថ្ងៃទី១៣ មិថុនា វេលាម៉ោង១០:១០នាទី ក្រោយបានលួចមកបើកលុយតាមរយៈលេខទូរស័ព្ទរបស់ខ្លួននៅក្រុមហ៊ុនវេរលុយទ្រូម៉ានី ស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រុមហ៊ុនវេរលុយបានទូរស័ព្ទប្រាប់ជនរងគ្រោះ ហើយជនរងគ្រោះ និងបងប្អូន ក៏បានទៅឃាត់ខ្លួនជនសង្ស័យ និងបានប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ចាត់ការតាមផ្លូវច្បាប់ ។ វត្ថុតាងរួមមាន វិក័យបត្រវេរលុយ និងលេខកូដសម្ងាត់ដកលុយរបស់ក្រុមហ៊ុនវេរលុយទ្រូម៉ានី ចំនួន២សន្លឹក មានទឹកប្រាក់១៦៣ដុល្លារ ។

ជនជាប់ចោទ ចាន់ ម៉េងឆាយ បានសារភាពថា ខ្លួនបានមកលួចបើកលុយរបស់ជនរងគ្រោះ ចំនួន៤ដង ដោយប្រើប្រាស់លេខទូរស័ព្ទរបស់ជនរងគ្រោះ អមជាមួយនឹងលេខកូដរបស់ភ្ញៀវដែលផ្ញើមកតាមរយៈការឡាយលើវីដេអូទៅបើក ដែលមានទឹកប្រាក់សរុបចំនួន ១៦៣ដុល្លារអាមេរិក  ប៉ុន្តែជនរងគ្រោះបានប្ដឹងថា ខ្លួនបានបាត់លុយប្រមាណ៥០០០ដុល្លារដោយអំពើលួចនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post