header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ស្រ្តីមានផ្ទៃពោះម្នាក់ បានរងរបួស ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្ត៥គ្រឿង បុកបន្តកន្ទុយគ្នាវេលាម៉ោង៧៖១៥នាទីយប់​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១១-២១២​ ស្ថិតនៅ​ក្នុង​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្ត​ដឹកកុងតឺន័រ១គ្រឿង​ មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ភ្នំពេញ​ លុះដល់ចំណុចខាងលើ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោទ​ ក៏បាន​រេចង្កូតទៅបុក​ថយន្ត​៣គ្រឿង​ទៀត ​មានទិសដៅពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ បន្ត​កន្ទុយ​គ្នា​តែ​ម្ដង​។

សមត្ថកិច្ច បន្តថា គ្រោះថ្នាក់​នេះ ​បណ្ដាល​ឲ្យ​​ស្រ្តី​មាន​ផ្ទៃ​ពោះ​​ម្នាក់ ​ឈ្មោះ​ ពេជ្រ​ ស្រីអូន​ អាយុ​៣១ឆ្នាំ​ មុខរបរ​ កម្មករ​ មានទីលំនៅ​ឃុំ​ជើង​គោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រងរបួស​មធ្យម ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ បានអូសរថយន្តទាំងនោះទៅរក្សាទុក ដើម្បី​អនុវត្តតាម​នីតិវិធីតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post