header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ បុរសំណាស់ជនជាតិជប៉ុនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់​លើកៅអី ក្នុង​បន្ទប់លេខ 923 ជាន់ទី9 នៃ​អគារ​កាស៊ីណូ “កាឡាក់ស៊ី” ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ទិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

មន្រ្តីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អូ សេគិ ហ៊ីរ៉ូយុគិ ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិជប៉ុន មុខរបរ អគ្គនាយករង ក្រុមហ៊ុនរោងចក្រ  “តាគីសាដា” កាត់ដេរ អាវធំ នៅតំបន់ សេដ្ឋកិច្ចពិសេស តាយសេង ២ ស្ថិតនៅភូមិព្រៃផ្ដៅ សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

មន្រ្តីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបន្តថា ក្រោយធ្វើកោសលវិច័យជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ កោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនតំណាងក្រុមហ៊ុន ដើម្បីយកទៅប្រទេសជប៉ុនវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post