header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ ៖ ក្រោយពីព្រះទីនាំង សម្ដេចក្រុមព្រះ នរោត្តម រណ​ឬទ្ធិ និងអ្នកម្នាង ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នាវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃ​អាទិត្យ ​ទី​១៧​ ខែ​មិ​ថុនា​​​ ឆ្នាំ​២០១៨ នៅលើកំណាត់ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១​ ដោយស្ថានភាពអ្នកម្នាង អ៊ុក ផល្លា មានសភាពធ្ងន់ធ្ងរពេក រហូតមកដល់ម៉ោង ជាង១២ ថ្ងៃត្រង់ នេះ អ្នកម្នាង បានសោយទិវង្គតហើយ នេះបើយោងតាមស្នងការនរគបាលខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ។

បើតាមការបញ្ជាក់ អ្នកម្នាង បានរងគ្រោះ រហូតដល់បែកថ្លើម ដោយឡែក សម្ដេចក្រុមព្រះ នរោត្តម រណ​ឬទ្ធិ បានយាងតាមឧទ្ធម្ភាចក្រ មកសង្គ្រោះបន្តនៅរាជធានីភ្នំពេញហើយ ។

សូមជម្រាបជូនថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនាវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃ​អាទិត្យ​ ៥កើត ​​ខែ​បឋមាសាធ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹង​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​​​ ឆ្នាំ​២០១៨នេះ នៅលើកំណាត់ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១​ ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post