header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ អាជ្ញាធរក្រុងប៉ោយប៉ែត រៀបចំស្ទូចខ្លោងទ្វារ ប្រាសាទកំពូលបីច្រកទ្វារអន្តរជាតិប៉ោយប៉ែត យកមកដាក់នៅចំណុចវង្វង់មូល ជាបណ្តើរៗ នៅព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០១៨។

អាជ្ញាធរក្រុងប៉ោយប៉ែត បានរៀចំស្ទូចប្រាសាទកំពូលបី ដែលជានិមិត្តសញ្ញានឹងជាដួងព្រលឹងខ្មែរនៅ ជិតក្បាលស្ពាន មិត្តភាពកម្ពុជា.ថៃ យកមកតាំង នៅរង្វង់មូលក្រុងប៉ោយប៉ែតដើម្បីអោយ ប្រជាជនខ្មែរក៏ដូចជា ភ្ញៀវបរទេសបានឃើញ នៅស្នារដៃរបស់ខ្មែរ ដូចជាការបង្ហាញអោយឃើញថាប្រទេសកម្ពុជាមានប្រាសាទ អង្គរវត្តដួងព្រលឹងនៃប្រទេស។

ថ្លែងប្រាប់អ្នកយកព័ត៌មាន លោក សាន ស៊ានហូ ឲ្យដឹងថា ទីតាំងក្លោងទ្វារប្រាសាទនៃច្រក ទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានក្រសួងមហារផ្ទៃរៀបចំអោយក្លាយជាកន្លែង ត្រួតពិនិត្យរបស់អន្តោរប្រវេសន៍ដើម្បីងាយស្រួលក្នុងការត្រួត ពិនិត្យភ្ញៀវបរទេស ចូលកម្ពុជាជាពិសេសងាយ ស្រួលទប់ស្កាត់ ជនអន្តោរប្រវេសន៍ឆ្លងដែនខុសច្បាប់។

ចំណែកឯប្រាសាទក៏ត្រូវបានយកមករៀបចំនៅចំនុចរង្វង់ដើម្បីបង្កើនសោភ័ណភាពទីរួមក្រុង។

សូមបញ្ជាក់ផងដែរថា ការសង់រវង្វង់មូលក្រុងប៉ោយប៉ែត ដោយមានការស្ថាបនា ក្បាច់រចនាម៉ូត និងលើកប្រាសាទកំពូលបីយកមកដាក់នៅចំណុចរង្វង់មូលនេះ អាជ្ញាធរគ្រោងចំណាយទឹកប្រាក់៥០ម៉ឹនដុល្លារអាមេរិច ដើម្បីស្ថាបនាឡើងទុកឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលមានជំនឿលើប្រាសាទកំពូលនេះ គោរពបូរជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post