header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ កុមារីអាយុ​៨ឆ្នាំ ត្រូវជនល្មោភកាមអាយុជា៥០ឆ្នាំ ចាប់រំលោភ សេពសន្ថវៈ តែក្រោយមកជននោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។​

កុមារី រងគ្រោះ ឈ្មោះ​ សណល អាយុ​៨ឆ្នាំ​ ចំណែកជនសង្ស័យ​ ឈ្មោះ​ សូ ឌី​ អាយុ​៥៣ឆ្នាំ​ មាន​ទី​លំនៅ​ ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង។

យោង​តាម​របាយការណ៍​ លោក​ គឹម ​ពន្លក​ អធិការ​ស្រុក​ កំរៀង​ បាន​អោយ​ដឹង​ថា​៖ បន្ទាប់​ពី​ ទទួល​បាន​ពាក្យ​បណ្តឹង​ ពី​ឈ្មោះ​ កូយ​ ហ៊ួន​ ភេទ​ស្រី​ អាយុ​៤៣ឆ្នាំ​រស់​នៅ​ ក្រុម​ទី​៥ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​រួច​មក​ កម្លាំង​ជំរុញ​នៃ​អធិការ​ស្រុក​កំរៀង​ បាន​ចុះ​ ប្រតិបត្តិការ​ នាំ​ខ្លួន​ជន​សង្ស័យ​ ឈ្មោះ​ សូឌី​ កំពង់​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ លើ​អនិតិជន​​នាំ​ខ្លួន​មក​ សួរ​នាំ​ និង​កំពុង​បន្ត​សំណុំរឿង​បណ្ជូន​មក​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post