header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ និងស្នងការយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយឧត្តមសេនីយ៍ទោ ម៉ែន ហុង ស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង អមអយ្យការតុលាការយោធា បានឃាត់ខ្លួនក្រុមឧក្រិដ្ឋជន៦នាក់ ដែលប្រើឧបាយកលទុច្ចរិត យកឈ្មោះឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើរប្រមូលមនុស្សឲ្យចូលបម្រើការងារជាកងកម្លាំងអាវុធហត្ថដោយខុសច្បាប់។

ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៨៩B ផ្លូវលេខ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ ចក់ ស៊ាងលី ភេទប្រុស អាយុ៤៩ឆ្នាំ តាំងខ្លួនជាឧត្តមសេនីយ៍ត្រី ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ទី២.ឈ្មោះ អ៊ូ ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ឯក ស្នាក់នៅផ្ទះ៨៩បេ ផ្លូវលេខ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ទី៣.ឈ្មោះ ច្រឹង វីរៈ ភេទប្រុស អាយុ៣៩ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ត្រី ទី៤.ឈ្មោះ គុំ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ទោ ទី៥.ឈ្មោះ ជន សំរ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ទោ ស្នាក់នៅភូមិកណ្តឹង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងទី៦.ឈ្មោះ ឡៅ ប៉ោឃាង ភេទប្រុស អាយុ៤៧ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ទោ។

សមត្ថកិច្ចបានឲ្យដឹងថា ជាមួយនឹងការឃាត់ខ្លួននោះដែរ សមត្ថកិច្ចបានដកហូតឯកសណ្ឋានអាវុធហត្ថចំនួន ២៤កំប្លេរ, សក្ដិវរសេនីយ៍ចំនួន ១៣គូ, មេដាយការងារ ១៣គ្រឿង, ស៊ិញរូបស្វា ១៥គ្រឿង, ស៊ិញអគ្គបញ្ជាការ ១៦គ្រឿង, ស៊ិញអាវុធហត្ថកអាវ ១០គូ, ស្លាកឈ្មោះចំនួន៧, ម៉ាស៊ីព្រីន ១គ្រឿង, កុំព្យូទ័រយូដៃ១គ្រឿង, ត្រាឈ្មោះ និងត្រាផ្សេងៗ ១១ត្រា និងម៉ូតូចំនួន៣គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនៅនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post