header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ ក្មេងប្រុសអាយុ១២ឆ្នាំ បានប្រាប់ជីតាថាទៅរៀន បែរជាលួចទៅហែលទឹកលេង បណ្ដាលឲ្យផុតដៃផុតជើង ហែលមិនរួច ក៏លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ​កើតឡើងកាលពីម៉ោង៨៖១៥នាទីព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី២៣ ខែមិថុនា  ឆ្នាំ២០១៨ នៅចំណុចស្រះទឹកក្នុងវត្តពោធិវង្ស ស្ថិតក្នុងភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្មេងរងគ្រោះឈ្នោះ ចន្ទ្រា ដារ៉ា ភេទប្រុស អាយុ១២ឆ្នាំ រស់​នៅ​ភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ឪពុកឈ្មោះ សារែន ចន្ត្រា អាយុប្រហែល ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មកររស់នៅភូមិខាងលើ ម្តាយឈ្មោះ ព្រឹម យ៉ាន អាយុ៣១ឆ្នាំ បច្ចុប្បន្ន ឪពុកម្តាយទៅរកស៊ីនៅប្រទេសថៃ ទុកកូន​នៅជាមួយជីតា។

មុនពេលកើតហេតុ ក្មេងរងគ្រោះប្រាប់ជីតា ថាទៅរៀន បែរជាទៅលេងទឹកស្រះលង់ស្លាប់ទើបជីតាដឹង រកអ្នកស្រុកចុះជួយទៅរាវស្រង់ចៅគាត់យកមកផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post