header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបង៖ អតីតចៅសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូស្សែត មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសតាម Account Facebook របស់ នាងថា ចង់បង្កើតរបបមួយទៀត គឺលក់ខោងាវតាមអនឡាញ បន្ថែមលើរបលក់នំបញ្ចុក នៅពេលបច្ចុប្បន្ន។

បើតាមការបង្ហោះក្នុង Account Facebook ផ្ទាល់ខ្លួនរបស់អតីតចៅសង្កាត់អូចារ ដែល ល្បីល្បាញមួយនេះបានបង្ហោះ ថា«ខ្ញុំសុំសួរលោកតាលោកយាយ អ៊ុំពូមីងមាបងប្អូន ទាំង អស់គ្នាបន្តិច៖ បើខ្ញុំលក់ខោអាវតាមអនឡាញ បន្ថែមមួយទៀត តើបងប្អូនជួយគាំទ្រ ឬទេ?»។ នៅក្នុងComment ជាច្រើនរបស់អ្នកគាំទ្រអតីចៅសង្កាត់រូបនេះ បានគាំទ្រ ឲ្យរ៉ូស្សែតបើកលក់ខៅអាវតាមអនឡាញបន្ថែមទៀត ក៏ប៉ុន្តែមានមួយចំនួនបានសំដែង ការព្រួយបារម្ភរបស់ពួកគេដោយខ្លាចរ៉ូស្សែត រត់មិនរួចព្រោះពេលព្រឹកលក់នំបញ្ចុក ហើយយប់លក់ខោអាវតាមអនឡាញទៀត។ ពួកគេបានសំណូមពរអោយអតីត ចៅសង្កាត់ អូចារថែសុខភាពអោយបានល្អផង។

គួបញ្ជាក់ថា បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការរំលាយ ហើយ តំណែងមេឃុំ ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ របស់គណបក្សនេះ ក៏ត្រូវបានរលាយតាមដែលនោះ កញ្ញា រ៉ូស្សែត ដែលជាចៅសង្កា់អូចារ ក្រុងបាត់ដំបង ដែលប្រជាពលរដ្ឋនៅសង្កាត់អូចារ ភាគច្រើនលើសលប់ស្រលាញ់គាំទ្រនោះ បាន បដិសេដយ៉ាងដាច់អង្ហ័ងការ ក្នុងការចុះចូលជាមួយគណបក្សកាន់អំណាច ដើម្បីបន្តមុខ តំណែងជាចៅសង្កាត់អូចារ ដោយកញ្ញារូបស្រស់ម្នាក់នេះសុខចិត្ត បើកមុខរបជាអ្នកលក់ នំបញ្ចុក នៅក្នុងសង្កាត់អូចារ ដោយមានអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ជាច្រើន បានគាំទ្រជួយមកហូបពេញៗហាង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post