header ads

Sponsor

ពិសី

ភ្នំពេញៈ បន្ទាប់ទទួលបាននូវព័ត៌មានថា មានបង្គោលខ្សែភ្លើងមួយដើម បានបាក់ទ្រេតធ្វើឲ្យធ្លាក់ខ្សែកាបិ៍ និងខ្សែពេញ ពិបាកក្នុងការធ្វើចរាចរទៅមករបស់ប្រជាពលរដ្ឋនោះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញចុះចាត់ចែងភ្លាមៗ ដើម្បីកុំមានការព្រួយបានពីការខ្លាចឆក់ផងដែរ។

អភិបាលខណ្ឌដូនពេញ បាន​ចុះដឹកនាំកម្លាំងនៅយប់ថ្ងៃព្រហស្បត្តិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨យប់​ ដោយបញ្ជាឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញធ្វើការចង និងទាញខ្សែកាបិ៍ ដែលធ្លាក់មកលើថ្នល់ និង ដាក់សញ្ញាបញ្ជាក់បណ្តោះអាសន្ន ដើម្បីរង់ចាំមន្ត្រីជំនាញចុះមកចាត់ចែង ឬកាត់ចេញនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនានេះ មានភ្លៀងមួយមេលាយឡំជាមួយខ្យល់ផងនោះ បានបណ្តាលឲ្យបង្គោលភ្លើងមួយដើមនៅបណ្តោយផ្លូវព្រះស៊ីសុវត្ថិស្ថិតខាង មុខសណ្ឋាគារកាំបូឌីយ៉ាណាបានត្រេត និងធ្វើអោយខ្សែកាបិ៍ និងខ្សែភ្លើងជាច្រើនខ្សែ បានធ្លាក់មកលើថ្នល់ ភ្លាមនោះលោកអភិបាលក៏បានដឹកនាំកម្លាំងប្រជាការពារខណ្ឌចុះអន្តរាគមន៍ភ្លាមៗផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post