header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀតៈ មនុស្សម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស៤នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងនោះមានម្នាក់ ដាច់ដៃម្ខាងផងដែរ ក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងក្រុមហ៊ុន “វ៉ាង រ៉ិច” ភ្នំពេញ-វៀតណាម បើក​ជែងរថយន្តកុងតឺន័រ ហើយជ្រុលទៅបុករថយន្តបែនដឹកថ្ម។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ លៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមប្រភពពីកន្លែងហេតុ បានឲ្យដឹងថា ជនរងគ្រោះទាំងអស់ ត្រូវបានដឹកតាមរថយន្តសង្គ្រោះយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ សូមបញ្ជាក់ថា មនុស្សជិះលើរថយន្តក្រុងនោះមានចំនួន២៤នាក់ ហើយអ្នករងគ្រោះទាំង៥នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post